១. ព័ត៌មានទូទៅ
ក្រុមហ៊ុន Google បានចេញសេចក្តីណែនាំសន្តិសុខអំពីការធ្វើបច្ចុប្បន្នភាពទៅលើភាពងាយរងគ្រោះ ដើម្បីជួសជុលបិទចន្លោះប្រហោង (ចំនុចខ្សោយ) មាននៅក្នុងកម្មវិធី Google Chrome មានកម្រិតធ្ងន់ធ្ងរខ្លាំង។
២. ផលិតផលដែលរងផលប៉ះពាល់
កម្មវិធី Google Chrome ដែលមានកំណែទាបជាង 103.0.5060.114 សម្រាប់ប្រព័ន្ធប្រតិបត្តិការ Window, Mac និង Linux។
៣. ផលវិបាក
ការវាយលុកជោគជ័យទៅលើចំណុចខ្សោយទាំងនេះ អាចមានលទ្ធភាពក្នុងការដំណើរការកូដពីចម្ងាយ និងអាចគ្រប់គ្រងប្រព័ន្ធទាំងស្រុង។
៤. អនុសាសន៍ណែនាំ
ការិយាល័យ CamCERT សូមផ្តល់អនុសាសន៍ឱ្យអភិបាលគ្រប់គ្រងប្រព័ន្ធ និងអ្នកប្រើប្រាស់ទាំងអស់ធ្វើការអាប់ដេតជាបន្ទាន់ទៅកាន់កម្មវិធីដែលមានកំណែ 103.0.5060.114 តាមតែអាចធ្វើទៅបាន។
៥. ឯកសារពាក់ព័ន្ធ
- – https://www.cisa.gov/uscert/ncas/current-activity/2022/07/05/google-releases-security-update-chrome
- – https://chromereleases.googleblog.com/2022/07/stable-channel-update-for-desktop.html