December 21, 2024

Language:

CamSA23-49: ចំណុចខ្សោយធ្ងន់ធ្ងរបំផុតជាច្រើនមាននៅក្នុងផលិតផល Cisco

១.ព័ត៌មានទូទៅ

ក្រុមហ៊ុន Cisco បានបញ្ចេញបច្ចុប្បន្នភាពសន្ដិសុខដើម្បីជួសជុលចំណុចខ្សោយក្នុងផលិតផលរបស់ខ្លួនមួយចំនួន។ ហេកគ័រពីចម្ងាយអាចប្រើចំណុចខ្សោយទាំងនេះដើម្បីលួចចូលគ្រប់គ្រងប្រព័ន្ធប៉ះពាល់បាន។ អ្នកប្រើប្រាស់ និងអ្នកគ្រប់គ្រងប្រព័ន្ធគួរត្រួតពិនិត្យអត្ថបទប្រឹក្សាខាងក្រោមនិងធ្វើបច្ចុប្បន្នភាពតាមការចាំបាច់៖

  • CVE-2023-20259: ចំណុចខ្សោយនេះមាននៅក្នុង Cisco Emergency Responder Static Credentialsដោយសារតែមិនបានធ្វើការត្រួតពិនិត្យកម្រិតសុវត្ថិភាពឱ្យបានត្រឹមត្រូវ hard-code credentials នៅក្នុងនៅក្នុងកូដកម្មវិធី ដែលអាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ ធ្វើការចូលប្រព័ន្ធចម្ងាយដោយមិនចាំបាច់មានមានការផ្ទៀងផ្ទាត់ និងមានសិទ្ធិចូលប្រើប្រាស់ស្មើនឹងអ្នកគ្រប់គ្រង (Root) ហើយប្រើប្រាស់ព័ត៌មានសម្ងាត់ដែលមានhard-coded credentials។
  • CVE-2023-20259: ចំណុចខ្សោយនេះមាននៅក្នុង Multiple Cisco Unified Communications Products ដោយសារតែការផ្ទៀងផ្ទាត់ API មិនត្រឹមត្រូវ និងការបញ្ជាក់មិនពេញលេញនៃសំណើ API។ ដែលអាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ ធ្វើការបញ្ជាពីចម្ងាយនិងអាចបញ្ជូនធាតុចូលដែលបង្កើតជាពិសេសទៅកាន់កម្មវិធី និងធ្វើការវាយប្រហារបដិសេធសេវាកម្ម (DoS) ។

២.ផលិតផលដែលរងផលប៉ះពាល់

  • Cisco Emergency Responder Release 12.5(1)SU4.
  • Emergency Responder (CSCwf62074)
  • Prime Collaboration Deployment (CSCwf62080)
  • Unified Communications Manager (Unified CM) (CSCwf44755)
  • Unified Communications Manager IM & Presence Service (Unified CM IM&P) (CSCwf62094)
  • Unified Communications Manager Session Management Edition (Unified CM SME) (CSCwf44755)
  • Unity Connection (CSCwf62081)

៣. ផលប៉ៈពាល់

ការវាយប្រហារដោយជោគជ័យទៅលើចំនុចខ្សោយខាងលើនេះ អាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ ដំណើរការនូវកូដនានាពីចម្ងាយហើយធ្វើការគ្រប់គ្រងទៅលើម៉ាស៊ីនរងគ្រោះ ដើម្បីធ្វើសកម្មភាពមិនអនុញ្ញាតនានា រួមមានការដំឡើងកម្មវិធី បង្កើតនូវគណនីអភិបាលផ្សេងទៀត និងការបើកផ្លាស់ប្តូរ ឬលុបទិន្នន័យ។

៤. ដំណោះស្រាយ

ការិយាល័យ CamCERT សូមធ្វើការណែនាំដល់អ្នកប្រើប្រាស់ សូមធ្វើបច្ចុប្បន្នភាពកម្មវិធីដែលបានរងផលប៉ះពាល់ខាងលើ​ជាបន្ទាន់​ទៅកាន់កំណែចុងក្រោយបំផុត (Latest version)។

៥. ឯកសារពាក់ព័ន្ធ

  • – https://www.cisa.gov/news-events/alerts/2023/10/05/cisco-releases-security-advisories-multiple-products
  • – https://sec.cloudapps.cisco.com/security/center/content/CiscoSecurityAdvisory/cisco-sa-vmanage-unauthapi-sphCLYPA
  • – https://sec.cloudapps.cisco.com/security/center/content/CiscoSecurityAdvisory/cisco-sa-cucm-apidos-PGsDcdNF
***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.