តបតាមអញ្ជើញរបស់ Asia Pacific Telecommunity (APT) លោក ហេង ម៉ារ៉ា អនុប្រធាននាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ត្រូវបានចាត់តាំងឲ្យចូលរួមវេទិការ “The 6th APT Cybersecurity (CSF-6)” ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៥ នៅទីបាងកក ព្រះរាជាណាចក្រថៃ ដោយមានការចូលរួមមកពីបណ្តារដ្ឋជាសមាជិក ក្រុមហ៊ុនឯកជន និងអង្គការអន្តរជាតិដែលពាក់ព័ន្ធមួយចំនួនក្នុងតំបន់អាស៊ី ប៉ាស៊ីហ្វិក ។
គោលបំណងសំខាន់ នៃវេទិការលើកទី ៦ នេះគឺ៖ (១) ដើម្បីពង្រឹងកិច្ចសហការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធើណិត (២) លើកកម្ពស់សន្តិសុខប្រព័ន្ធព័ត៌មានវិទ្យា (៣) ប្រឆាំងសារឥតបានការ (SPAM) និង (៤) ការគំរាមគំហែងផ្សេងៗតាមប្រព័ន្ធអ៊ីនធឺណិត។