December 18, 2024

Language:

CamSA12-16: ក្រុមហ៊ុនម៉ៃក្រូសូហ្វចេញផ្សាយ ព័ត៌មានសន្តិសុខសម្រាប់វីនដូរ Sidebar និង Gadgets

ក្រុមហ៊ុនម៉ែក្រូសូហ្វបានចេញផ្សាយនូវព័តមានសន្តិសុខលេខ 2719662 ដើមី្បឆ្លើយតបទៅនឹងបញ្ហាចំនុចខ្សោយ ដែលកើតមានឡើងនៅក្នុង វីនដូរ Sidebar និង Gadgets។ ចំនុចខ្សោយទាំង នេះ អាចអនុញ្ញាតអោយអ្នកវាយប្រហារ (attacker) អាចប្រតិបត្តិការកូដផ្សេងៗ ឬក៍ធ្វើការគ្រប់គ្រងនូវប្រព័ន្ធដែលមានបញ្ហា ឬក៏ធ្វើការបញ្ចេញនូវព័តមានសម្ងាត់។

ក្រុមការងារ CamCERT ជម្រុញឲ្យអ្នកប្រើប្រាស់ និងអភិបាលទាំងអស់ធ្វើការពិនិត្យទៅលើ ព័តមានសន្តិសុខលេខ 2719662។ នៅក្នុងព័តមាននេះ ចង្អុលបង្ហាញថា ការធ្វើតាមចំនុចណែនាំ មិនបានធ្វើការកែតម្រូវ នូវចំនុចខ្សោយទាំងនោះទេ ប៉ុន្តែវាបានជួយសម្រួលក្នុងការ កាត់បន្ថយនូវហានិភ័យប្រឆាំងនឹងការវាយប្រហារ ដោយការធ្វើឲ្យមិនដំណើរការនូវមុខងារ វីនដូរ Sidebar និង Gadgets។

ក្រុមការងារ CamCERT នឹងផ្តល់នូវព័តមានបន្ថែមទៀតនៅពេលណាចាំបាច់។

អ្នកអាចមើលព័តមានបន្ថែមដូចខាងក្រោម៖

http://technet.microsoft.com/en-us/security/advisory/2719662

– http://support.microsoft.com/kb/2719662

ព័ត៌មានទំនាក់ទំនង (Contact Information)

– សារអេឡិចត្រូនិច (Email): office@camcert.gov.kh

– ទូរស័ព្ទ: (855) 92 335 536 – (855) 16 888 209

[message_box title=”ការទទួលខុសត្រូវ៖” color=”yellow”]

រាល់ព័តមានដែលផ្តល់នៅទីនេះ គឺគ្រាន់តែជាការផ្តល់ដំណឹងប៉ុណ្ណោះ ដោយគ្មានការធានាអ្វីមួយឡើយ។

[/message_box]

***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.