តបតាមអញ្ជើញរបស់ Asia Pacific Telecommunity (APT) លោក តាន់ សុភ័ក្រ ប្រធានការិយាល័យឆ្លើយតបបញ្ហាបន្ទាន់នៃកុំព្យូទ័រ (CamCERT) នៃនាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មាន ត្រូវបានចាត់តាំងឲ្យចូលរួមវគ្គបណ្តុះបណ្តាល ស្តីអំពីចំណេះដឹងមូលដ្ឋានស្តីពីសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (Cyber Security Fundamential) ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៥ នៅទីក្រុង Hyderabad ប្រទេសឥណ្ឌា ដោយមានការចូលរួមមកពីបណ្តារដ្ឋជាសមាជិកមកពី ០៩ប្រទេស: កម្ពុជា, ថៃ, វៀតណាម, ឡាវ, មីយ៉ាន់ម៉ា, ម៉ុងហ្គោលី, ប៊ូតាន, បង់ក្លាដែស និងអាហ្គានីស្ថាន ក្រោមការរៀបចំរបស់ទូរគមនាគមន៍អាស៊ីប៉ាស៊ីហ្វិក ។
គោលបំណងសំខាន់នៃវគ្គបណ្តុះបណ្តាលនេះត្រូវបានផ្តោតចំណងទៅលើប្រធានបទធំៗចំនួន ០៤ ដូចខាងក្រោម៖
១. សកម្មភាព និងប្រភេទនៃការវាយប្រហារ នៅលើវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន
២. ដំណើរការគ្រប់គ្រងនៃការឆ្លើយតបបញ្ហាបន្ទាន់
៣. យល់ដឹងអំពី Cryptography និង Steganography ក្នុងការបំលែងទិន្នន័យដើម្បីការពារទិន្នន័យដែលបាន បញ្ជូន ឬក៏រក្សាទុកនៅលើប្រព័ន្ធបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន
៤. ស្វែងយល់អំពី Cyber Laws នៃប្រទេសឥណ្ឌា ។