កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៥ នៅទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ មានប្រារព្វពិធីចុះហត្ថលេខាលើអនុស្សារណៈ យោគយល់គ្នារវាង អគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (ការិយាល័យឆ្លើយតបបញ្ហាបន្ទាន់ – CamCERT) និងមជ្ឈមណ្ឌលឆ្លើយតបបញ្ហាបន្ទាន់នៃកុំព្យូទ័រចិន (CNCERT/CC) ដែលភាគីកម្ពុជាតំណាងដោយ ឯកឧត្តម ជា មានិត អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន និងភាគីចិនតំណាងដោយ ឯកឧត្តម HUANG Chengqing អគ្គនាយកនៃមជ្ឈមណ្ឌលឆ្លើយតបបញ្ហាបន្ទាន់នៃកុំព្យូទ័រចិន ។ ពិធីនេះបានប្រព្រឹត្តិទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងប្រសណីយ៍ និងទូរគមនាគមន៍ នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម SHANG Bing អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងព័ត៌មានវិទ្យា នៃសាធារណរដ្ឋប្រជាមានិតចិន។
អនុស្សារណៈយោគយល់គ្នានេះ ផ្តោតសំខាន់ទៅលើចំនុចធំៗ ចំនួន ៥៖
១. ជនបង្គោលដែលត្រូវទំនាក់ទំនង
២. ការចែករំលែកព័ត៌មាន
៣. ការឆ្លើយតបបញ្ហា
៤. ពង្រឹងសមត្ថភាព និងបច្ចេកវិទ្យា
៥. សហប្រតិបត្តិការគម្រោង