រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩ លោក គឹម អាន ប្រធានការិយាល័យឆ្លើយតបបញ្ហាបន្ទាន់នៃកុំព្យូទ័រ (CamCERT) នៃនាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមនាគមន៍ និងព័ត៌មាន នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ត្រូវបានអញ្ជើញឲ្យចូលរួមជាវាគ្មិន ដើម្បីធ្វើបទបង្ហាញអំពី មូលដ្ឋានគ្រឹះនៃសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (Cyber Security Fundamentals) នៅវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (NIPTICT) ជូនដល់អ្នកចូលរួមប្រមាណជា ៤០រូបមកពីក្រសួង-ស្ថាប័នផ្សេងៗ។
គោលបំណងនៃបទបង្ហាញគឺដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍ការងាររបស់ការិយាល័យ CamCERT និងស្វែងយល់អំពី៖
– មូលដ្ឋានគ្រឹះនៃសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (Cyber Security Fundamentals)
– ការគំរាមកំហែង ភាពងាយរងគ្រោះ និងហានិភ័យដែលអាចកើតមានក្នុងអ៊ិនធឺណិត (Threat, Vulnerability and Risks)
– គោលបំណង និងតម្រូវការនៃសន្តិសុខព័ត៌មាន (Objective and The needed of Information Security)
– គោលការណ៍សុវត្ថិភាព និងការគ្រប់គ្រងសុវត្ថិភាព (Security Principle and Security Control)