November 17, 2024

Language:

CamSA16-06 ក្រុមហ៊ុនអែបផល ចេញផ្សាយ ព្រឹត្តិបត្រសន្តិសុខប្រចាំខែមិនាឆ្នាំ២០១៦

១. ព័ត៏មានទូទៅ

ក្រុមហ៊ុនអែបផលបានចេញផ្សាយព្រឹត្តិបត្រសន្តិសុខ ដែលរួមមាន ៧ចំនុចសំខាន់បំផុត។ចំនុចខ្សោយទាំងអស់នេះ អាចអនុញ្ញាតឲ្យមានការភ្ជាប់ពីចង្ងាយ អ្នកវាយប្រហារ (attacker) អាចប្រតិបត្តិការកូដផ្សេងៗ ឬ ក៏ទទួលបាននូវសិទ្ធិ ភ្ជាប់ទៅកាន់ files និងប្រព័ន្ធរបស់អ្នក។

២. ប្រព័ន្ធដែលទទួលរងគ្រោះ

  • iOS
  • WatchOS
  • tvOS
  • Xcode
  • OS X El Capitan
  • OS X Server 5.1
  • Safari

៣. ព័ត៌មានលំអិតពីបញ្ហា (Patches)

About the security contents of OS X El Captian v 10.11.4 and Security Update 2016-002

៤. ដំណោះស្រាយ (Solution)

ក្រុមហ៊ុនអែបផល បានផ្តល់នូវការធ្វើបច្ចុប្បន្នកម្ម (Update) សម្រាប់ចំនុចខ្សោយទាំងអស់នេះនៅក្នុងព្រឹត្តិបត្រសន្តិសុខ ខែមិនា ឆ្នាំ២០១៦ ដែលបានរៀបរាប់ យ៉ាងលំអិតរាល់បញ្ហាទាំងអស់ ដែលពាក់ព័ន្ធទៅនឹងការធ្វើបច្ចុប្បន្នកម្ម។ អភិបាល (administrator)​  និង អ្្នកប្រើប្រាស់ (User) ​ត្រូវយកចិត្តទុកដាក់ចំពោះបញ្ហាទាំងអស់នេះ ហើយនឹងធ្វើបច្ចុប្បន្នកម្ម អោយបានឆាប់រហ័ស។

៥. ឯកសារយោង (Reference)

៦. ព័ត៌មានទំនាក់ទំនង (Contact Information)

  • សារអេឡិចត្រូនិច (Email):office@gov.kh
  • ទូរស័ព្ទ: (855) 23 722 391
***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.