December 22, 2024

Language:

ព្រឹត្តិការណ៍​ប្រកួត​ប្រជែង​ផ្នែក​សន្តិសុខ​បច្ចេក​វិទ្យា​គមនាគមន៍និង​ព័ត៌មាន (Cambodia Cyber SEA Game 2015)

ការបើកកម្មវិធីប្រកួត

នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៥ នៅអគ្គនាយកដ្ឋានបច្ចេកវិទ្យាគនាគមន៍ និងព័ត៌មាននៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ មានប្រារព្ធព្រឹត្តិការណ៍ប្រកួតប្រជែងផ្នែកសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ២០១៥ (Cyber SEA Game 2015) ក្រោមអធីបតីភាព ឯកឧត្តម ជុន វ៉ាត អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, ឯកឧត្តម ជា មានិត អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន និងលោក សំ សិទ្ធិសេរី នាយករងវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (NIPTICT) និងដោយមានការសហការណ៍បច្ចេកទេសជាមួយនឹងដៃគូជប៉ុន។ សមាសភាពចូលរួមក្នុងការប្រកួត មានប្អូនៗនិស្សិត និងបុគ្គលិកក្រុមហ៊ុន សរុបចំនួន ១៥រូប បែកចែកចេញជា ០៥ក្រុម។

Team-Compete-01

ជាកិច្ចចាប់ផ្តើមកម្មវិធីប្រកួត ឯកឧត្តម ជុន វ៉ាត បានមានមតិសំណេៈសំណាលស្វាគមន៍ ដោយបញ្ជាក់ថា នេះគឺលើកទី១ ហើយ ដែលក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរៀបចំកម្មវិធីប្រកួតនេះឡើង និងជាលើកទី១ នៅក្នុងព្រះរាជា ណាចក្រកម្ពុជាយើងផងដែរ ដែលមានកម្មវិធីប្រកួតប្រជែងផ្នែកសន្តិសុខ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន។ ជំនាញផ្នែកសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន គឺជាជំនាញមួយដែលពិភពលោកមានតម្រូវ ការយ៉ាងខ្លំាង ហើយកំពុងតែខ្វៈខាតធនធានមនុស្ស។ បែមកកម្ពុជាយើងវិញ បើិនិយាយពីសន្តិសុខ ICT គឺ មិនទាន់មានការយល់ដឹងច្រើននៅឡើយទេ ហើយនៅតាមសាកលវិទ្យាវិល័យនានានៅមិនទាន់មានមុខវិជ្ជា ផ្នែកសន្តិសុខ ICT បញ្ចូលនៅក្នុងកម្មវិធីសិក្សារបស់ខ្លួននៅឡើយទេ។ ចំនុចនេះនឹងធ្វើឲ្យកម្ពុជាយើងគឺមាន កង្វៈខាតកាន់តែខ្លាំងអ្នកជំនាញផ្នែកនេះនាថ្ងៃខាងមុខនេះ ។ អង្គភាពនិមួយៗមិនអាចអត់បានឡើយអ្នក ដែលការពារប្រព័ន្ធព័ត៌មាន។ នៅតាមបណ្តាប្រទេសក្នុងតំបន់អាស៊ាន គេដើរទៅមុខអស់ហើយ ។ គេបណ្តុះ បណ្តាល គេលើកទឹកចិត្ត គេរៀបចំកម្មវិធីជាច្រើន ទាក់ទងផ្នែកសន្តិសុខ ICT នេះ។ កម្មវិធីប្រកួតថ្ងៃនេះ គឺស្ថិតក្រោមក្របខណ្ឌអាស៊ាន ដែលប្រទេសនិមួយៗក្នុងតំបន់នឹងធ្វើការជ្រើសរើសមនុស្សរបស់គេ ដើម្បីទៅប្រកួតជាលក្ខណៈតំបន់នៅថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ីខាងមុខនេះ។

Team-Compete-03

កម្មវិធីប្រកួត

កម្មវិធីប្រកួតបានចាប់ផ្តើមនាវេលាម៉ោង ១០:០០នាទីព្រឹកថ្ងៃខែឆ្នាំដដែល ដែលក្នុងនោះចែកចេញជាប្រាំក្រុម ដោយក្រុមនិមួយៗត្រូវធ្វើការដោះស្រាយបញ្ហាផ្នែកសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ ដែលត្រូវបានដាក់ចេញដោយក្រុមបច្ចេកទេស។ គួរបញ្ជាក់ដែរថា មុនពេលចាប់ផ្តើមការប្រកួត បេក្ខជនទាំងអស់ត្រូវបានទទួល ការណែនាំអំពីនិតីវិធី និងក្បួនច្បាប់នៃការប្រកួតផងដែរ។

ខាងក្រោមនេះគឺជាសមាសភាពនៃក្រុមនិមួយៗ៖

Team01

Team02

Team03

Team04

Team05

លទ្ធផលនៃការប្រកួត

ការប្រកួតត្រូវបានបញ្ចប់ទៅនាម៉ោង ១៥:៣០ នាទី ហើយក្រុមដែលទទួលបានជ័យលាភីគឺក្រុមទី ៣ ដែលទទួលបានពិន្ទុចំនួន ១១១០ ។

Team03-Win

នេះគឺជាពិន្ទុរបស់ក្រុមនិមួយទទួលបាននៅពេលបញ្ចប់ការប្រកួត ក្រុមទី១ ទទួលបាន ៩១០ពិន្ទុ ក្រុមទី២ ទទួលបាន ១១០ពិន្ទុ ក្រុមទី៣ ទទួលបាន ១១១០ពិន្ទុ ក្រុមទី៤ ទទួលបាន ១០១០ពិន្ទុ និងក្រុមទី៥ ទទួលបាន ១០១០ពិន្ទុ។ ក្រុមទី៣ ដែលទទួលបានជ័យលាភី នឹងត្រូវទៅប្រកួតបន្តជាលក្ខណៈតំបន់នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ីបន្តទៀត នាខែវិច្ឆិកា ឆ្នាំ២០១៥ ខាងមុខនេះ។

ខាងក្រោមនេះគឺជាសមាសភាពក្រុមការងាររៀបចំការព្រឹត្តិការណ៍ប្រកួតប្រជែងផ្នែកសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ឆ្នាំ ២០១៥ ៖

ជួបគ្នានៅឆ្នាំក្រោយបន្តទៀត…

***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.