December 22, 2024

Language:

ការពង្រឹងសមត្ថភាពផ្ទៃក្នុងលើ​ការងារឆ្លើយតបបញ្ហាបន្ទាន់នៃកុំព្យូទ័រ

ស្ថិតនៅក្នុងផ្នែកមួយនៃយុទ្ធនាការបញ្ច្រាបការ យល់ដឹងអំពីសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានការពង្រឹងសមត្ថភាពផ្ទៃក្នុងលើ ការងារឆ្លើយតប បញ្ហាបន្ទាន់នៃកុំព្យូទ័រ ត្រូវបានរៀបចំឡើងដោយនាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន សហការណ៍ជាមួយវិទ្យាស្ថាន NIPTICT នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៦ នៅបន្ទប់បណ្តុះបណ្តាលរបស់វិទ្យាស្ថានជាតិ NIPTICT។ ការពង្រឹងសមត្ថភាព នេះផ្តោតទៅលើប្រធានបទ “Incident Handling” ដោយទទួលបានកិច្ចសហការណ៍បច្ចេកទេសពីអ្នកជំនាញជប៉ុនចំនួនពីររូប ។
គោលបំណងនៃកម្មវិធីពង្រឹងសមត្ថភាពនេះ គឺផ្តោតទៅលើចំនុចមួយចំនួនដូចខាងក្រោម៖
1. ទិដ្ឋភាពទូទៅនៃការវាយប្រហារ (Anatomy of incident)
2. ក្រុមឆ្លើយតបបញ្ហាសន្តិសុខ (Incident Handling Team)
3. ធនធាននានារបស់ក្រុមឆ្លើយតបបញ្ហាសន្តិសុខ (Incident Handling Team)
4. ជំហានទាំងប្រាំមួយនៃការឆ្លើយតបបញ្ហាសន្តិសុខ (Six steps of Incident Handling)
5. សកម្មភាពនានាដែលប្រព្រឹតដោយអ្នកវាយប្រហារ (Usual activity by the attacker)
6. និងលំហាត់ឆ្លើយតបបញ្ហា (Incident Handling Exercise (role play with PC operations)

image059

image060

image061

***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.