December 22, 2024

Language:

វគ្គបណ្តុះបណ្តាលសន្តិសុខលើកទី៥សម្រាប់មន្ត្រីសន្តិសុខបច្ចេកវិទ្យា​គមនាគមន៍ និងព័ត៌មាន

តបតាមការអញ្ជើញរបស់ក្រសួងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាននៃប្រទេសឥណ្ឌូនេស៊ី មន្ត្រី ០៤រូបមកពីនាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន មាន ១. លោក តាន់ សុភ័ក្រ ប្រធានការិយាល័យឆ្លើយតបបញ្ហាបន្ទាន់នៃកុំព្យូទ័រ (CamCERT) ២. លោក អ៊ឹម សុផលបញ្ញា ប្រធានការិយាល័យរដ្ឋបាល ៣. លោក គឹម អាន មន្ត្រីការិយាល័យឆ្លើយតបបញ្ហាបន្ទាន់នៃកុំព្យូទ័រ (CamCERT)  និង ៤. លោក ឌឿក វិសាល មន្ត្រីនៃការិយាល័យនិយាម ត្រួតពិនិត្យ និងហានិភ័យ ត្រូវបានចាត់តាំងឲ្យចូលរួម វគ្គបណ្ដុះបណ្ដាលលើកទី៥ សម្រាប់មន្ត្រីសន្តិសុខព័ត៌មានចាប់ពីថ្ងៃទី៣០ ខែឧសភា ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។

វគ្គបណ្តុះបណ្តាលនេះមានគោលបំណងដូចខាងក្រោម៖

១. យល់ដឹងអំពីការវិភាគមេរោគកុំព្យូទ័រ
២. មូលដ្ឋានគ្រឹះសម្រាប់ការវិភាគមេរោគកុំព្យូទ័រ
៣. ការវិភាគមេរោគកុំព្យូទ័រតាមបែប Dynamic

image015  image017  image016

 

***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.