១.ព័ត៌មានទូទៅ
ថ្ងៃ Valentine’s Day ដែលត្រូវបានគេស្គាល់ថាជាថ្ងៃបុណ្យនៃសេចក្ដីស្រឡាញ់ ក្នុងថ្ងៃបុណ្យនេះមនុស្សមួយចំនួនប្រហែលបានចំណាយលុយជាច្រើនក្នុងការទិញផ្កា សូកូឡា ឬវត្ថុអនុស្សាវរីយ៍ផ្សេងៗដើម្បីជូនមនុស្សជាទីស្រឡាញ់របស់ខ្លួន ការចំណាយទាំងនេះអាចចាត់ទុកថាច្រើន ប៉ុន្តែប្រសិនបើជាអ្នកចំណាយលុយដោយសារ ការចាញ់បោកទៅលើ romance scam នោះអ្នកនិងត្រូវខាតបង់ថវិកាទទេ។ កាលពីឆ្នាំមុនមានរបាយការណ៍មួយបង្ហាញថា មានការបាត់បង់ទឹកប្រាក់រហូតដល់ប្រមាណ ១៤៣លានដុល្លាអាមេរិក ដោយសារ romance scams នេះ ដែលនេះជាចំនួនទឹកប្រាក់ដែលបានបាត់បង់ដ៏ច្រើន បើធៀបទៅនិងការបោកប្រាស់ដទៃទៀតដែលបានរាយការណ៍ទៅកាន់ (Federal Trade Commission | FTC)។ បើយោងទៅតាមទិន្នន័យថ្មីៗរបស់ FTC បានរាយការណ៍ថា romance scams នេះគឺកំពុងតែបានកើនឡើងជាបន្តបន្ទាប់គួរឱ្យកត់សម្គាល់។
២.តើអ្វីទៅជា romance scams?
Romance scams នេះមិនមែនមានន័យថា ជាមនុស្សដែលអ្នកស្គាល់ និងស្រឡាញ់រាប់អានបោកប្រាស់អ្នកនោះទេ វាសំដៅទៅលើមនុស្សដែលអ្នកបានស្គាល់តាមរយៈអនឡាញ (ឧ. ស្គាល់គ្នាតាមរយៈបណ្តាញសង្គម តែមិនដែលជួបមុខគ្នា) ព្យាយាមទាក់ទាញចំណាប់អារម្មណ៍របស់អ្នក បន្ទាប់មកពួកគេសុំលុយ ឬខ្ចីលុយពីអ្នក។ ជាធម្មតាពួកគេទាមទារឲ្យអ្នកផ្ញើរលុយទៅពួកគេតាមរយៈភ្នាក់ងារផ្ញើរលុយ ឬ gift card ជាដើម គេអាចកុហកអ្នកដោយយកលេសថាត្រូវការលុយជាបន្ទាន់សម្រាប់ព្យាបាលជម្ងឺ ឬត្រូវការលុយដើម្បីមកជួបអ្នកជាដើម។
៣.តើអ្នកណាជា Romance scammers
ជាអ្នកដែលបោកប្រាស់ ឬបោកបញ្ឆោតនរណាម្នាក់តាមរយៈ Romance Scam អាចនិយាយថាជាដំបូងគេព្យាយាមចែចង់អ្នកតាមរយៈកម្មវិធីស្វែងរកគូរ និងបណ្ដាញទំនាក់ទំនងសង្គមផ្សេងៗ ពួកគេប្រើប្រាស់រូបស្អាតៗដែលទាក់ទាញចំណាប់អារម្មណ៍របស់អ្នក ឬពួកគេអាចលួចយកអត្តសញ្ញាណរបស់នរណាម្នាក់ដើម្បីបោកបញ្ឆោតអ្នក បន្ទាប់មកគេព្យាយាមធ្វើដូចជាចាប់អារម្មណ៍លើអ្នកពិតប្រាកដ រហូតធ្វើឲ្យអ្នកទុកចិត្តលើពួកគេទាំងស្រុង។
យោងតាមរបាយការណ៍ឆ្នាំមុនរបស់ FTC បង្ហាញថាការខាតបង់ជាមធ្យមរបស់មនុស្សម្នាក់ៗទៅលើ romance scams គឺមានចំនួនប្រមាណ ២៦០០ ដុល្លាអាមេរិច។
៤.របៀបការពារខ្លួនពី romance scams
- សូមកុំផ្ញើរលុយ ឬកាដូរផ្សេងៗទៅឲ្យនរណាម្នាក់ដែលអ្នកមិនដែលបានជួបផ្ទាល់ខាងក្រៅ (ឧ.បណ្តាញសង្គម ឬប្រព័ន្ធទំនាក់ទំនងសម្ព័នភាពអនឡាញផ្សេងៗ។
- សួរសំណួរមួយចំនួនទៅកាន់ពួកគេ ហើយរង់ចាំសង្កេតមើលតើមានចំណុចគួរឲ្យសង្ស័យឬទេ។ ពិនិត្យមើលរូបថតរបស់ពួកគេដោយប្រើកម្មវិធីស្វែងរក (search engine’s) ដោយជ្រើសយកកម្មវិធី ស្វែងរកដោយរូបថត “search by image”។ ប្រសិនបើរូបថតបានបង្ហាញឡើងជាមួយឈ្មោះផ្សេងនោះ មានន័យថាមានចំនុចគួរឲ្យសង្ស័យ។
- សាកល្បងនិយាយជាមួយនរណាម្នាក់អំពីទំនាក់ទំនងរបស់អ្នក ហើយសង្កេតមើលតើមិត្តភក្ដិ ឬក្រុមគ្រួសាររបស់អ្នកមានប្រត្តិកម្មយ៉ាងណា។
- ប្រសិនបើអ្នកមានការសង្ស័យថាវាជា romance scams នោះ សូមបញ្ឈប់ទំនាក់ទំនងជាមួយពួកគេជាបន្ទាន់។ បន្ទាប់មកសូមធ្វើការរាយការណ៍ទៅកាន់សមត្ថកិច្ចដែលពាក់ព័ន្ធ ដោយបង្ហាញពីវេបសាយ ឬកម្មវិធីដែលធ្វើឲ្យអ្នកស្គាល់អ្នកបោកប្រាស់នោះផងដែរ
ចំណាំ៖ ក្នុងករណីអ្នកបានក្លាយជាជនរងគ្រោះដោយ Romance Scams អ្នកអាចធ្វើការប្តឹងទៅស្ថាប័ននគរបាលជាតិ (នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៃអគ្គស្នងការនគរបាលជាតិ)។
ជាចុងក្រោយ សន្តិសុខនិងសុវត្ថិភាពនៃការប្រើប្រាស់បច្ចេកវិទ្យាគឺស្ថិតនៅក្នុងដៃរបស់លោកអ្នក៕
៥.វេបសាយពាក់ព័ន្ធ
***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.