November 24, 2024

Language:

សិក្ខាសាលាពង្រឹងសមត្ថភាពផ្នែកបណ្តាញនិងសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃសុក្រ ០២រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងប្រៃសណីយ៍​និងទូរគមនាគមន៍ មានរៀបចំសិក្ខាសាលាមួយស្តីពី “Enhancing Capacity on Network and ICT Security for Government Officials” ដោយមានការអញ្ជើញចូលរួមជាសិក្ខាកាមដោយមន្ត្រីរាជការមកពីក្រសួង/ស្ថាប័នរដ្ឋ និងអង្គភាពពាក់ព័ន្ធមួយចំនួន។ សិក្ខាសាលានេះ ​មាន​គោល​បំណងចែករំលែកនូវចំណេះដឹងថ្មីៗ ជូនដល់សិក្ខាកាមដែលបានអញ្ជើញចូលរួមឲ្យបានជ្រាប​និងយល់ដឹងកាន់តែច្បាស់ពាក់ព័ន្ធទៅនឹងការគ្រប់គ្រងបណ្តាញ និងសុវត្ថិភាពនៃការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន​។ សិក្ខាសាលានេះក៏បានឆ្លុះបញ្ចាំងនូវការសហការគ្នា​យ៉ាងជិត​ស្និទ​​​រវាង​ស្ថា​ប័ន​​រដ្ឋ និងរដ្ឋ​លើវិស័យ​បច្ចេកវិទ្យា​គមនាគមន៍​និងព័ត៌មាន និងការចែករំលែកចំណេះដឹង បទពិសោធន៍ ការងារប្រឈមផ្សេងៗពាក់ព័ន្ធនឹងវិស័យនេះឲ្យគ្នាទៅវិញទៅមកផងដែរ។

បន្ទាប់ពីបញ្ចប់សិក្ខាសាលា​ខាងលើ សិក្ខា​កាម​​ទាំងអស់នឹងទទួលបាននូវចំណេះ​ដឹងថ្មីៗ ដែលជាប្រយោជន៍ដល់ការគ្រប់​គ្រងបណ្តាញ និងសុវត្ថិភាពនៃការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន នៅតាមក្រសួង​/ស្ថាប័ន ​និងអង្គភាពរបស់ខ្លួន​ប្រកប​ដោយ​ប្រសិទ្ធិភាពខ្ពស់ និងមានសន្តិសុខល្អប្រសើរ។

ប្រភព: http://www.mptc.gov.kh/site/detail/1211

***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.