លេខទូរស័ព្ទ, គណនីធនាគារ, រូបភាពក្រុមគ្រួសារ និងឯកសារការងារ គឺជាទិន្នន័យផ្ទាល់ខ្លួន (personal data) ដែលយើងត្រូវធ្វើការថែរក្សាទុកនៅផ្ទះឲ្យមានសុវត្ថិភាព។ ប៉ុន្តែដោយសារដែលមានការកើនឡើងនូវការរក្សាទុកទិន្នន័យនៅលើអនឡាញ និងក្នុងឧបករណ៍ចល័តឌីជីថល តើយើងដឹងទេថាវាមានសុវត្ថិភាពយ៉ាងណា?
យន្តការការពារទិន្នន័យឌីជីថល គឺមិនខុសគ្នាទៅនឹងការការពារទ្រព្យសម្បត្តិជាក់ស្តែង (physical asset) របស់អ្នកនោះឡើយ។ ខាងក្រោមនេះគឺជាគន្លឹះសន្តិសុខចំនួន ៥យ៉ាងដែលអ្នកគួរធ្វើៈ
១. ពាក្យសម្ងាត់គឺជាកូនសោរចូលទៅកាន់ផ្ទះឌីជីថលរបស់អ្នក
តើអ្នកត្រូវប្រើប្រាស់សោរតែមួយដើម្បីចាក់ទ្វារ ចាក់បង្អួច និងចាក់ទូរដែករបស់អ្នក? ចំលើយប្រាកដណាស់គឺ “មិនមែនទេ (NO)” ។ នេះហើយគឺជាហេតុផលដែលអ្នកមិនត្រូវប្រើប្រាស់ពាក្យសម្ងាត់តែមួយ សម្រាប់រាល់គណនី ឌីជីថលទាំងឡាយរបស់អ្នក។ នៅពេលដែលហេគឃ័រអាចចូលទៅកាន់គណនីណាមួយ នោះពួកគេនឹងអាចចូលទៅកាន់អ្វីៗទាំងអស់។
អ្នកមិនគួរសរសេរពាក្យសម្ងាត់ឲ្យអ្នកដទៃបានឃើញឡើយ ដូចទៅនឹងមិនគួរទុកកូនសោរផ្ទះរបស់ជាសាធារណៈនោះដែរ។ បង្កើតពាក្យសម្ងាត់ដែលមានភាពស្មុគស្មាញ ដែលមិនមានឈ្មោះរបស់អ្នក ពីព្រោះអ្នកមិនដែលបិទអាស័យដ្ឋានផ្ទះអ្នកនៅលើកូនសោរផ្ទះឡើយ។
២. កុំបើកទ្វារផ្ទះដល់ជនប្លែកមុខ
ពាក្យចាស់ពីដើមនៅតែត្រូវនៅក្នុងសម័យឌីជីថល (មិនត្រូវបើកទ្វារផ្ទះដល់ជនមិនស្គាល់)។ ប៉ុន្តែយើងមិនមែនបើកទ្វារផ្ទះជាក់ស្តែងនោះទេ គឺអ្នកមិនត្រូវចុចទៅលើតំណរភ្ជាប់ (link) ដែលអ្នកមិនស្គាល់ ឬដោតឧបករណ៍ចល័ត (មានដូចជា USB, External HD, …) ចូលទៅក្នុងកុំព្យូទ័ររបស់អ្នកឡើយ។ ការធ្វើដូចនេះ គឺមានន័យថាមិនអនុញ្ញាតឲ្យជនដែលអ្នកមិនស្គាល់ចូលទៅក្នុង ផ្ទះរបស់អ្នកឡើយ។
សម្រាប់ឧបករណ៍ឥតខ្សែរ (wireless) សូមធ្វើការបិទមុខងារ Bluetooth នៅពេលដែលអ្នកមិនប្រើប្រាស់។ ការដែលយើងបើកវាទុកចោល គឺមានន័យថាដូចជាបើកបង្អួចផ្ទះសម្រាប់ឲ្យនរណាម្នាក់ធ្វើការតោងឡើងចូល និងចេញពីផ្ទះអ្នកដូច្នេះដែរ។
៣. សូមមានការប្រុងប្រយ័ត្នចំពោះសំបុត្រដែលផ្ញើរមក
នៅពេលដែលនរណាម្នាក់បង្ហាញខ្លួននៅចំពោះមុខទ្វារផ្ទះរបស់អ្នក អ្នកអាចដឹងថាជានរណាដោយមើលមុខ ឬសាកសួរអំពីអត្តសញ្ញាណ។ សូមធ្វើដូចគ្នានេះនៅពេលដែលអ្នកទទួលបានសារអ៊ីម៉ែលដើម្បីប្រាកដថាអ្នកដែលផ្ញើរ មកនោះគឺយើងស្គាល់ (មិនមែនជា scammers ដែលព្យាយាមចូលទៅក្នុងផ្ទះរបស់អ្នកនោះទេ)។ វាមិនគ្រប់គ្រាន់ទេដោយគ្រាន់តែមើលឃើញឈ្មោះអ្នកផ្ញើរ, សូមត្រួតពិនិត្យទៅលើ e-mail address និងមើលខ្លឹមសារនៅក្នុងនោះ។ បើសិនជាខ្លឹមសារមើលទៅហាក់ដូចជាសង្ស័យ សូមសាកសួរមិត្តភ័ក្រអ្នកភ្លាមដើម្បីធ្វើការផ្ទៀងផ្ទាត់។
៤. ប្រើប្រាស់សោរដែលមាំ
ដូចគ្នាទៅនឹងសោរដែលអ្នកទិញសម្រាប់ចាក់សោរផ្ទះរបស់អ្នកអញ្ចឹង គឺជ្រើសរើសសោរដែលមាំ និងមានគុណភាពល្អ ហើយវាគឺដូចគ្នាទៅនឹងពិភពឌីជីថលដែរ។ គឺមានន័យថា អ្នកត្រូវតែធ្វើការអាប់ដេតកម្មវិធីទាំងអស់ដែលអ្នកប្រើប្រាស់ដើម្បីធានាបាននូវសន្តិសុខ និងសុវត្ថិភាព ការពារប្រឆាំងមិនឲ្យហេគឃ័រជ្រៀតចូលទៅក្នុងឧបករណ៍ឌីជីថល។
បើសិនជាអ្នកមាននូវឯកសារសំខាងន់ដែលត្រូវការពារសុវត្ថិភាព អ្នកប្រហែលជាត្រូវគិតគូរទៅដល់ការធ្វើវិនិយោគ ទៅលើកម្មវិធីល្បីៗ (antivirus) ឬប្រសើរជាងនេះ ដូចជា surveillance camera ដែលបន្ថែមយន្តការសន្តិសុខមួយ បន្ថែមទៀត។
៥. បណ្តាញសង្គម: ទីកន្លែងដែលគ្មានទីបញ្ចប់
សូមសម្រ័យថា យើងទទួលភ្ញៀវមកលេងផ្ទះហើយឲ្យពួកគេដើរគ្រប់ទីកន្លែងនៅក្នុងផ្ទះដោយខ្លួនគេផ្ទាល់ – នេះគឺមានន័យស្មើនឹងការបង្ហោះឯកសារ/ព័ត៌មាននៅក្នុងបណ្តាញសង្គមដូច្នេះដែរ។ ក្នុងពេលដែលអ្នកអាចធ្វើការកំណត់ ឯកជនភាពរបស់អ្នកហើយកំណត់ថាតើនរណាដែលអាចធ្វើការចូលទៅកាន់ផ្ទះឌីជីថលរបស់អ្នក អ្នកក៏គួរតែមានការគិតផងដែរនូវអ្វីដែលអ្នកអាចចែករំលែកអនឡាញ។
ព័ត៌មានដូចជា Primary school ឬក៏ឈ្មោះសត្វចិញ្ចឹមរបស់អ្នក អាចត្រូវបានប្រើប្រាស់នៅក្នុង security questions ដែលសេវាអនឡាញនានាសាកសួរនៅពេលដែលត្រូវធ្វើការស្រោចស្រង់ពាក្យសម្ងាត់។ សំខាន់ជាងនោះគឺ ការចែកចាយគឺស្ទើតែរៀងរហូត – ដែលវាមានការលំបាកណាស់ក្នុងការលុបចោលនូវដាន ដែលអ្នកបានចែករំលែក នៅលើអនឡាញ៕