១. ព័ត៌មានទូទៅ
ក្រុមហ៊ុន Fortinet បានចេញសេចក្តីណែនាំសន្តិសុខអំពីការអាប់ដេតទៅលើចំណុចដែលងាយរងគ្រោះដើម្បីជួសជុលបិទចន្លោះប្រហោង (ចំណុចខ្សោយ) ជាច្រើន មានក្នុងផលិតផលរបស់ខ្លួន នាខែកុម្ភៈ ឆ្នាំ២០២៤ ដែលមានកម្រិតសុវត្ថិភាពធ្ងន់ធ្ងរបំផុតហើយទាមទារឱ្យមានការយកចិត្តទុកដាក់ និងមានវិធានការធ្វើការអាប់ដេតជាបន្ទាន់។
២.ផលិតផលដែលរងផលប៉ះពាល់
- – FortiOS 7.4 7.4.0 through 7.4.2
- – FortiOS 7.2 7.2.5
- – FortiOS 7.0 7.0.0 through 7.0.13
- – FortiPAM 1.2 1.2.0
- – FortiPAM 1.1 1.1.0 through 1.1.2
- – FortiPAM 1.0 1.0 all versions
- – FortiProxy 7.4 7.4.0 through 7.4.2
- – FortiProxy 7.2 7.2.0 through 7.2.8
- – FortiProxy 7.0 7.0.0 through 7.0.14
- – FortiSwitchManager 7.2 7.2.0 through 7.2.3
- – FortiSwitchManager 7.0 7.0.0 through 7.0.3
- – FortiOS 6.4 6.4.0 through 6.4.14
- – FortiOS 6.2 6.2.0 through 6.2.15
- – FortiOS 6.0 6.0 all versions
៣. ផលប៉ៈពាល់
ការវាយលុកដោយជោគជ័យ និងអនុញ្ញាតឱ្យអ្នកវាយប្រហារធ្វើការដំណើរការកូដពីចម្ងាយ ដើម្បីធ្វើការគ្រប់គ្រងទាំងស្រុងទៅលើប្រព័ន្ធ FortiOS, FortiProxy។
៤. ដំណោះស្រាយ
អ្នកប្រើប្រាស់ និងអភិបាលគ្រប់គ្រង ត្រូវធ្វើការអាប់ដេតទៅកាន់កំណែចុងក្រោយ ជាបន្ទាន់តាមដែលអាចធ្វើទៅបាន។
៥. ឯកសារពាក់ព័ន្ធ
- – https://www.cisa.gov/news-events/alerts/2024/02/09/fortinet-releases-security-advisories-fortios
- – https://www.fortiguard.com/psirt/FG-IR-24-015
- – https://www.fortiguard.com/psirt/FG-IR-24-029