អ៊ិនធឺណិតគឺជាទីកន្លែងដែលអ្នកទាំងអស់គ្នាអាចធ្វើការស្រាវជ្រាវ កំសាន្ត ទិញទំនិញ សិក្សា ធ្វើសេវាផ្ទេរប្រាក់តាមធនាគារ online និងផ្សេងៗទៀតជាច្រើន ប៉ុន្តែមានបញ្ហាជាច្រើនដូចជា មេរោគ ការបន្លំ ការលួចអត្តសញ្ញាណ -ល- ដែលអ្នកអាចជួបប្រទះតាមប្រព័ន្ធអ៊ិនធឺណិតផងដែរ។ តើធ្វើដូចម្តេច ទើបអ្នកអាចជៀសវាងបញ្ហាទាំងអស់នេះបាន? សូមអនុវត្តតាមចំនុចមួយចំនួនដូចខាងក្រោម៖
១. ឧក្រិដ្ឋជនតាមប្រព័ន្ធអ៊ិនធឺណិតប្រើប្រាស់នូវវេបសាយ និងម៉ាស៊ីនមេ (server) ដែលមានបង្កប់មេរោគ ដើម្បីចម្លងចូលទៅកាន់កុំព្យូទ័រ និងស្មាតហ្វូនរបស់អ្នក។
២. សូមកុំជឿជាក់ទៅលើអ៊ីម៉ែលរបស់អ្នក ១០០ភាគរយ។ ការវាយប្រហារបែប SPAM គឺជាបច្ចេកទេសមួយដ៏ស្មុគស្មាញហើយឈរនៅលេខ ១ នៃការវាយប្រហារដោយភ្ជាប់ទៅជាមួយនឹងមេរោគ។ សូមកុំបើកមើលនូវ attachments ដែលមកពីប្រភពមិនស្គាល់។
៣. សូមប្រើប្រាស់នូវ HTTPS ដើម្បីការពារពីការវាយប្រហារបែប MAN-IN-THE-MIDDLE ។ ការបំលែង (encryption) ដែលខ្សោយគឺជាសោរនៃការ លួចយកព័ត៌មានសំខាន់ៗរបស់អ្នក ។ សូមស្វែងរកកូនសោរពណ៌បៃតងនៅក្នុង Browser’s address bar ដែលវាបញ្ជាក់ថា ទំនាក់ទំនងរបស់អ្នកនៅលើ online គឺត្រូវបានបំលែង ហើយបើសិនជាមានការលួចទិន្នន័យរបស់អ្នក អ្នកវាយប្រហារនឹងមានការលំបាកក្នុងការបំបែក។
៤. សូមប្រើប្រាស់នូវកម្មវិធីកំចាត់មេរោគគ្រប់ពេលវេលា។ កម្មវិធីកំចាត់មេរោគ គឺមិនមានប្រសិទ្ធិភាពទៀតទេក្នុងបរិបទបច្ចុប្បន្ន ដោយសារតែការវាយប្រហារ កាន់តែមានភាពស្មុគស្មាញ និងកម្រិតខ្ពស់។ វាមានន័យថា បើសិនជាឧក្រិដ្ឋជនចង់ធ្វើការវាយលុកចូលប្រព័ន្ធរបស់អ្នក នោះលទ្ធភាពគឺនឹងទទួលបានជ័យជំនះច្រើន។ តែកម្មវិធីកំចាត់មេរោគ អាចជួយអ្នកក្នុងការទប់ស្កាត់នូវមេរោគដែលត្រូវបានរកឃើញកន្លងមកហើយ។
៥. សូមធ្វើបច្ចុប្បន្នភាពឲ្យបានទៀងទាត់។ វាគឺជាផ្នែកមួយដ៏សំខាន់ដែលអាចជួយអ្នកក្នុងការការពារប្រព័ន្ធរបស់អ្នកពីការវាយលុក។ ក្រុមហ៊ុនធំៗបានបញ្ចេញនូវការ បច្ចុប្បន្នភាពដើម្បីជួសជុលនូវកំហុសឆ្គង ឬចំនុចខ្សោយដែលមាននៅក្នុងប្រព័ន្ធ ឬកម្មវិធីនានា។ សូមប្រាកដថា ប្រព័ន្ធរបស់អ្នកគឺទាន់សម័យជានិច្ច។
៦. សូមប្រយ័ត្នកុំឲ្យធ្លាក់ទៅក្នុងអន្ទាក់របស់អ្នកវាយប្រហារ។ Social Engineering ឬ Hacking Human mind គឺជាវិធីសាស្ត្រដ៏ងាយស្រួលបំផុតដើម្បី ចូលទៅកាន់ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក។ មិនត្រូវប្រាប់នូវព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកជាដាច់ខាត។
***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.