រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃច័ន្ទ ទី ៣កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨ នៅទីស្ដីការក្រសួង ឯកឧត្តម កាន ច័ន្ទមេត្តា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារជំនាញបច្ចេកទេសអន្តរក្រសួង ដើម្បីដឹកនាំត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យទូរគមនាគមន៍-បច្ចេកវិទ្យាគមនាគមន៍ និងព៍ត៌មាន ឆ្នាំ២០២០។
នៅក្នុងកិច្ចប្រជុំនោះដែរ លោក អ៊ូ ផាន់ណារិទ្ធ (OU PHANNARITH) ប្រធាននាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន បានធ្វើបទបង្ហាញមួយអំពីបច្ចុប្បន្នភាពការងារសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានក្នុងរយៈពេល១ឆ្នាំ (២០១៧) មកនេះ ថាតើក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានជួយទៅដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធយ៉ាងដូចម្តេចខ្លះក្នុងការពង្រឹងសមត្ថភាព និងប្រសិទ្ធិភាពក្នុងការឆ្លើយតបទៅនឹងឧប្បទេវហេតុសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន។