December 18, 2024

Language:

យល់ដឹងអំពីការលួចអត្តសញ្ញាណ (Identity theft)

តើអ្វីទៅជាជាការលួចយកអត្តសញ្ញាណ?

ការលួចយកអត្តសញ្ញាណក្នុងន័យសន្តិសុខបច្ចេកវិទ្យាគឺជាការលួចយកអត្តសញ្ញាណអ្នកដ៏ទៃនៅលើអ៊ិនធឺណិត ដើម្បីទៅប្រើប្រាស់ក្នុងគោលបំណងបន្លំខ្លួនជាជនរងគ្រោះ លួចយកនូវព័ត៌មានសំខាន់ ឬលួចយកហិរញ្ញវត្ថុ (credit card, visa card)ជាដើម។

តើការលួចអត្តសញ្ញាណកើតឡើងយ៉ាងដូចម្តេច?

ការលួចយកអត្តសញ្ញាណ គឺកើតមានឡើងនៅពេលដែល អ្នកលួច (ចោរ) ធ្វើការប្រមូលនូវព័ត៌មានផ្ទាល់ខ្លួនអ្នក ដូចជាលេខអត្តសញ្ញាណប័ណ្ណ លេខសម្ងាត់ អាសយដ្ឋាន លេខគណនី ឬ លេខ PIN កូដ ហើយប្រើប្រាស់នូវព័ត៌មានទាំងនេះ ដើម្បីបន្លំ ឬតាំងខ្លួនជាអ្នក។

ការលួចយកអត្តសញ្ញាណ អាចប្រើប្រាស់នូវវិធីសាស្រ្ត Phishing ឬកម្មវិធីមេរោគ (malicious software) ហើយធ្វើការជ្រៀតចូលទៅក្នុងដាកន្លែងផ្ទុកទិន្នន័យ (Databases) ក្នុងការលួចយកព័ត៌មានរបស់អ្នក ពួកគេអាចប្រើប្រាស់អត្តសញ្ញាណដែលលួចបានដើម្បីទិញទំនិញតាមរយៈក្រេឌីតកាត (Credit card) បើកនូវគណនីធនាគារ បើកប្រាក់ពីធនាគារ ឬក៍ប្រព្រឹត្តបទល្មើសផ្សេងៗ ដោយប្រើប្រាស់ឈ្មោះរបស់អ្នក ដែលគេហៅថាគឺជាការបន្លំតាមប្រព័ន្ធអ៊ិនធឺណេត (online fraud)។

តើខ្ញុំធ្វើដូម្តេចដើម្បីការពារខ្លួន?

ខាងក្រោមនេះគឺជាការណែនាំមួយចំនួន ដែលអាចជួយអ្នករក្សាបាននូវសុវត្ថិភាពនៃអត្តសញ្ញាណរបស់អ្នក៖
– ការពារគណនីអ្នកដោយមុខងារសុវត្ថិភាពផ្សេងៗទៀតក្រៅពីពាក្យសំងាត់ ដូចជាមុខងារចាក់សោរពីជាន់ (Two Factor Authentication)។

– ពាក្យសម្ងាត់វែង និងខ្លាំង ដោយផ្សំគ្នារវាងតួអក្សរតូច ធំ លេខ និងនិម្មិតសញ្ញា ដើម្បីបង្កើតបាននូវពាក្យសម្ងាត់ដែលខ្លាំង

– គណនីមួយ ពាក្យសម្ងាត់មួយ គឺសំដៅទៅលើការប្រើប្រាស់ ពាក្យសម្ងាត់ផ្សេងៗគ្នា សម្រាប់គណីនិមួយៗ៕

***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.