December 30, 2024

Language:

វគ្គបណ្ដុះបណ្ដាល ស្តីពី « Improvement of Incident Response Capability Through Cyber Exercise » នៃគម្រោងលើកកម្ពស់ភាពធន់នៃសន្តិសុខសាយប័រ

រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ខូវ មករា រដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងពិធីក្នុងវគ្គបណ្ដុះបណ្ដាល « Improvement of Incident Response Capability Through Cyber Exercise » នៅសណ្ឋាគារសាន់វេ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ដែលមានការអញ្ជើញចូលរួមពីមន្ត្រី បុគ្គលិក និងតំណាងថ្នាក់ដឹកនាំមកពីបណ្តាអង្គភាព ក្រសួង-ស្ថាប័នរដ្ឋ និងគ្រឹះស្ថានវិស័យហិរញ្ញវត្ថុសរុបចំនួនប្រមាណ ៦៥រូប។

វគ្គបណ្តុះបណ្តាលនេះមានគោលបំណបងដើម្បីពង្រឹងសមត្ថភាពសិក្ខាកាមទាំងអស់តាមរយៈ ការរៀបចំលំហាត់សមឆ្លើយតបទៅនឹងឧប្បត្តិហេតុសន្តិសុខសាយប័រពាក់ព័ន្ធនឹងការបែកធ្លាយទិន្នន័យស្ថាប័ន (data breach) ការឆ្លងមេរោគចាប់ជំរិត (ransomware) និងការជ្រៀតចូលប្រព័ន្ធរបស់ស្ថាប័នតាមរយៈការវាយប្រហារលើខ្សែសង្វាក់អភិវឌ្ឍកម្មវិធី (supply chain attack)។ ការចូលរួមហាត់សមក្នុងលំហាត់ថ្ងៃនេះ សិក្ខាកាមអាចស្វែងយល់អំពីសមត្ថភាពរបស់ខ្លួន បង្កើនទំនាក់ទំនងនិងសហការគ្នា ធ្វើឱ្យប្រសើរឡើងនូវការសម្រេចចិត្ត និងសកម្មភាពមួយចំនួនផ្សេងទៀតពាក់ព័ន្ធនឹងការឆ្លើយតបទៅនឹងឧប្បត្តិហេតុសាយប័រដែលអាចកើតមានឡើងក្នុងស្ថាប័ន។

វគ្គបណ្ដុះបណ្ដាលនេះស្ថិតក្នុងគម្រោងលើកកម្ពស់ភាពធន់នៃសន្តិសុខសាយប័រនៃព្រះរាជាណាចក្រកម្ពុជា ដែលជាគម្រោងទទួលបានជំនួយបច្ចេកទេស និងការគាំទ្រពីរដ្ឋាភិបាលជប៉ុនតាមរយៈភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំកម្ពុជា។
***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.