រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក ឌឿក វិសាល ប្រធានការិយាល័យ និយាម ត្រួតពិនិត្យ និងហានិភ័យ នៃនាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមនាគមន៍ និងព័ត៌មាន នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ត្រូវបានអញ្ជើញឲ្យចូលរួមជាវាគ្មិនក្នុងសិក្ខាសាលា “សុវត្ថិភាពក្នុងការប្រើប្រាស់អ៊ិនធឺណិត និងកិច្ចបង្ការការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអ៊ីនធឺណិត” ក្រោមការរៀបចំរបស់អង្គការ APLECAMBODIA ដោយរួមមានកិច្ចពិភាក្សាដេញដោលស្តីអំពីការឆ្លើយតបចំពោះការព្រួយបារម្ភអំពីសុវត្ថិភាពរបស់កុមារតាមប្រព័ន្ធអ៊ីនធឺណិត និងការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអ៊ីនធឺណិត។
