រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី២៤-២៥ ខែកុម្ភៈ ឆ្នាំ២០២២ លោក ចាន់ ភក្ត្រា និង លោក ង៉ែត វុត្ថា មន្តី្រ នៃនាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមនាគមន៍និងព័ត៌មាន នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ត្រូវបានអញ្ជើញឲ្យចូលរួមជាវាគ្មិនក្នុងវេទិកាតុមូលថ្នាក់ជាតិស្តីពី “ការប្រឆាំងបទល្មើសបច្ចេកវិទ្យានិងការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ ” ក្រោមការរៀបចំរបស់អង្គការ UNODC ដោយរួមមានកិច្ចពិភាក្សាដេញដោលស្តីអំពីការឆ្លើយតបចំពោះការព្រួយបារម្ភអំពីសុវត្ថិភាពរបស់កុមារតាមប្រព័ន្ធអ៊ីនធឺណិត និងការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអ៊ីនធឺណិត។ ដោយមានសមាសភាពចូលរួមពី គណៈប្រតិភូមកពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្រសួងយុត្តិធម៍ រដ្ឋបាលព្រៃឈើ មន្ត្រីនគរបាលជាតិនៃក្រសួងមហាផ្ទៃ មន្ត្រីនគរបាលនៃបណ្តាប្រទេសដូចជា សហរដ្ឋអាមេរិច កាណាដា សរុបប្រមាណ ៤០រូប។ គោលបំណងសំខាន់នៃវគ្គបណ្តុះបណ្តាល គឺ ដើម្បីជជែកពិភាក្សាគ្នាទៅលើការកំណត់អត្តសញ្ញាណ និងប្រមូលភស្តុតាងពីបណ្តាញងងឹត(Darknet)។
***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.