December 18, 2024

Language:

កិច្ចប្រជុំក្រុមការងារសន្តិសុខសាយប័រអាស៊ាន-ជប៉ុនលើកទី២ (2nd ASEAN-Japan Cybersecurity Working Group Meeting)

ខេត្តសៀមរាប | ថ្ងៃទី២១ ឧសភា ២០២៤

ឯកឧត្តម ខូវ មករា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំក្រុមការងារសន្តិសុខសាយប័រអាស៊ាន-ជប៉ុនលើកទី២ (2nd ASEAN-Japan Cybersecurity Working Group Meeting) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ និងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ នៅសណ្ឋាគារអង្គរមីរ៉ាខល ខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីតំណាងមកពីប្រទេសសមាជិកអាស៊ាន ជប៉ុន និងលេខាធិការអាស៊ាន សរុបប្រមាណ ៣៥ រូប។

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងប្រទេសជប៉ុនក្នុងវិស័យសន្តិសុខសាយប័រ ដែលរួមមានយុទ្ធនាការលើកកម្ពស់ការយល់ដឹងរួមគ្នា ការពង្រឹងការការពារហេដ្ឋារចនាសម្ព័ន្ធព័ត៌មានសំខាន់ៗ ការជូនដំណឹងគ្នាទៅវិញទៅមកតាមការស្ម័គ្រចិត្តស្តីពីឧប្បត្តិហេតុសន្តិសុខនិងហានិភ័យសន្តិសុខសាយប័រ ការធ្វើលំហាត់ផ្នែកសន្តិសុខសាយប័រ លើកកម្ពស់ការកសាងសមត្ថភាព ការស្វែងរកមធ្យោបាយនានាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងអង្គភាពរដ្ឋាភិបាល អង្គភាពវិស័យឧស្សាហកម្ម និងអង្គភាពវិស័យអប់រំដើម្បីបង្កើតបាននូវបរិស្ថានឌីជីថលប្រកបដោយសុវត្ថិភាពនិងសន្តិសុខនៅក្នុងតំបន់។
***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.