១. ព័ត៌មានទូទៅ
ក្រុមហ៊ុន Adobe បានចេញសេចក្តីណែនាំសន្តិសុខអំពីការធ្វើបច្ចុប្បន្នភាពទៅលើភាពងាយរងគ្រោះដើម្បីជួសជុលបិទចន្លោះប្រហោង (ចំណុចខ្សោយ) ជាច្រើន ក្នុងផលិតផលរបស់ខ្លួន នាខែមេសា ឆ្នាំ២០២៣ ដែលមានបញ្ហាសុវត្ថិភាព ធ្ងន់ធ្ងរបំផុត ហើយទាមទារឱ្យមានការយកចិត្តទុកដាក់ និងមានវិធានការធ្វើបច្ចុប្បន្នភាពជាបន្ទាន់។
២. ផលិតផលប៉ះពាល់
កម្មវិធី Adobe Digital Editions | APSB23-04
- Adobe Digital Editions កំណែចាប់ពី 5.11.187303
កម្មវិធី Adobe InCopy | APSB23-13
- Adobe InCopy កំណែចាប់ពី 17.4
- Adobe InCopy កំណែចាប់ពី 18.1
កម្មវិធី Adobe Illustrator | APSB23-19
- Adobe Illustrator កំណែចាប់ពី 27.2.0
កម្មវិធី Adobe Acrobat and Reader | APSB23-24
- Acrobat DC កំណែចាប់ពី 001.20093
- Acrobat Reader DC កំណែចាប់ពី 001.20093
- Acrobat 2020 កំណែចាប់ពី 005.30441
- Acrobat Reader 2020 កំណែចាប់ពី 005.30441
កម្មវិធី Substance 3D Stager | APSB23-26
- Adobe Substance 3D Stager កំណែចាប់ពី 0.1
កម្មវិធី Dimension | APSB23-27
- Adobe Dimension កំណែចាប់ពី 4.8
កម្មវិធី Substance 3D Designer | APSB23-28
- Adobe Substance 3D Designer កំណែចាប់ពី 4.0
៣. អនុសាសន៍ណែនាំ
អ្នកប្រើប្រាស់ និងអ្នកគ្រប់គ្រង ត្រូវតែធ្វើបច្ចុប្បន្នភាពកម្មវិធីទៅកាន់កំណែថ្មីចុងក្រោយបំផុត។ អ្នកប្រើប្រាស់អាចធ្វើបច្ចុប្បន្នភាពកម្មវិធីដោយខ្លួនឯងតាមរយៈការជ្រើសយកម៉ីនុយ Help បន្ទាប់មកជ្រើសយកពាក្យ Updates។ កម្មវិធីអាចធ្វើបច្ចុប្បន្នភាពដោយស្វ័យប្រវត្តិនៅពេលមានការអាប់ដេតថ្មី (ប្រសិនបើកម្មវិធីត្រូវបានកំណត់ការធ្វើបច្ចុប្បន្នភាពដោយស្វ័យប្រវត្តិ)។
សម្រាប់អ្នកគ្រប់គ្រង IT (គួរអនុវត្តដូចខាងក្រោម):
- ទាញយកកម្មវិធីតាមតំណ ftp://ftp.adobe.com/pub/adobe/ ឬទាញយកនូវកំណែជាក់លាក់មួយដែលបានចេញផ្សាយ
- ធ្វើបច្ចុប្បន្នភាពតាមវិធីសាស្ត្រដែលអ្នកចូលចិត្តដូចជា AIP-GPO, Bootstrapper, SCUP / SCCM (window) ឬ MacOS, Apple Remote Desktop និង SSH ។
៤. ឯកសារពាក់ព័ន្ធ
- – https://www.cisa.gov/news-events/alerts/2023/04/11/adobe-releases-security-updates-multiple-products
- – https://helpx.adobe.com/security/products/Digital-Editions/apsb23-04.html
- – https://helpx.adobe.com/security/products/incopy/apsb23-13.html
- – https://helpx.adobe.com/security/products/acrobat/apsb23-24.html
- – https://helpx.adobe.com/security/products/substance3d_stager/apsb23-26.html
- – https://helpx.adobe.com/security/products/dimension/apsb23-27.html
- – https://helpx.adobe.com/security/products/substance3d_designer/apsb23-28.html