- ព័ត៌មានទូទៅ
ក្រុមហ៊ុន Adobe បានចេញសេចក្តីណែនាំសន្តិសុខអំពីការធ្វើបច្ចុប្បន្នភាពទៅលើភាពងាយរងគ្រោះដើម្បីជួសជុលបិទចន្លោះប្រហោង (ចំណុចខ្សោយ) ជាច្រើន ក្នុងផលិតផលរបស់ខ្លួន នាខែសីហា ឆ្នាំ២០២៣ ដែលមានបញ្ហាសុវត្ថិភាព ធ្ងន់ធ្ងរបំផុត ហើយទាមទារឱ្យមានការយកចិត្តទុកដាក់ និងមានវិធានការធ្វើបច្ចុប្បន្នភាពជាបន្ទាន់។
២. ផលិតផលប៉ះពាល់
កម្មវិធី Adobe Acrobat and Reader | APSB23-30
- Acrobat DC កំណែចាប់ពី 003.20244
- Acrobat Reader DC កំណែចាប់ពី 003.20244
- Acrobat 2020 កំណែចាប់ពី 005.30467
- Acrobat Reader 2020 កំណែចាប់ពី 005.30467
កម្មវិធី Adobe Commerce | APSB23-42
- Adobe Commerce កំណែចាប់ពី 2.4.6-p1
- Adobe Commerce កំណែចាប់ពី 2.4.5-p3
- Adobe Commerce កំណែចាប់ពី 2.4.4-p4
- Adobe Commerce កំណែចាប់ពី 2.4.3-ext-3
- Adobe Commerce កំណែចាប់ពី 2.4.2-ext-3
- Adobe Commerce កំណែចាប់ពី 2.4.1-ext-3
- Adobe Commerce កំណែចាប់ពី 2.4.0-ext-3
- Adobe Commerce កំណែចាប់ពី 2.3.7-p4-ext-3
- Magento Open Source កំណែចាប់ពី 2.4.6-p1
- Magento Open Source កំណែចាប់ពី 2.4.5-p3
- Magento Open Source កំណែចាប់ពី 2.4.4-p4
កម្មវិធី Adobe Dimension | APSB23-44
- Adobe Dimension កំណែចាប់ពី 3.4.9
កម្មវិធី Adobe XMP Toolkit SDK | APSB23-45
- Adobe XMP Toolkit SDK កំណែចាប់ពី 2022.06
៣. អនុសាសន៍ណែនាំ
អ្នកប្រើប្រាស់ និងអ្នកគ្រប់គ្រង ត្រូវតែធ្វើបច្ចុប្បន្នភាពកម្មវិធីទៅកាន់កំណែថ្មីចុងក្រោយបំផុត។ អ្នកប្រើប្រាស់អាចធ្វើបច្ចុប្បន្នភាពកម្មវិធីដោយខ្លួនឯងតាមរយៈការជ្រើសយកម៉ីនុយ Help បន្ទាប់មកជ្រើសយកពាក្យ Updates។ កម្មវិធីអាចធ្វើបច្ចុប្បន្នភាពដោយស្វ័យប្រវត្តិនៅពេលមានការអាប់ដេតថ្មី (ប្រសិនបើកម្មវិធីត្រូវបានកំណត់ការធ្វើបច្ចុប្បន្នភាពដោយស្វ័យប្រវត្តិ)។
សម្រាប់អ្នកគ្រប់គ្រង IT (គួរអនុវត្តដូចខាងក្រោម):
- ទាញយកកម្មវិធីតាមតំណ ftp://ftp.adobe.com/pub/adobe/ ឬទាញយកនូវកំណែជាក់លាក់មួយដែលបានចេញផ្សាយ
- ធ្វើបច្ចុប្បន្នភាពតាមវិធីសាស្ត្រដែលអ្នកចូលចិត្តដូចជា AIP-GPO, Bootstrapper, SCUP / SCCM (window) ឬ MacOS, Apple Remote Desktop និង SSH ។
៤. ឯកសារពាក់ព័ន្ធ
- – https://www.cisa.gov/news-events/alerts/2023/08/08/adobe-releases-security-updates-multiple-products
- – https://helpx.adobe.com/security/products/acrobat/apsb23-30.html
- – https://helpx.adobe.com/security/products/magento/apsb23-42.html
- – https://helpx.adobe.com/security/products/dimension/apsb23-44.html
- – https://helpx.adobe.com/security/products/xmpcore/apsb23-45.html