November 18, 2024

Language:

CamSA20-77: ក្រុមហ៊ុន Adobe ចេញផ្សាយការអាប់ដេតសុវត្ថិភាពប្រចាំខែធ្នូ ឆ្នាំ២០២០

១. ព័ត៌មានទូទៅ

ក្រុមហ៊ុន Adobe បានចេញសេចក្តីណែនាំសន្តិសុខអំពីការធ្វើបច្ចុប្បន្នភាពទៅលើភាពងាយរងគ្រោះដើម្បីជួសជុលបិទ ចន្លោះប្រហោង (ចំនុចខ្សោយ) ជាច្រើនមានក្នុងផលិតផលរបស់ខ្លួននាខែធ្នូ ឆ្នាំ២០២០ ដែលមានកម្រិតសុវត្ថិភាព ធ្ងន់ធ្ងរបំផុត ហើយទាមទារឱ្យមានការយកចិត្តទុកដាក់និងមានវិធានការ ធ្វើបច្ចុប្បន្នភាពជាបន្ទាន់។

២. ផលិតផលប៉ះពាល់

កម្មវិធី Adobe Acrobat and Reader | APSB20-75

Acrobat DC កំណែ (2020.013.20066) និងកំណែមុនេះ

Acrobat Reader DC កំណែ (2020.013.20066) និងកំណែមុនេះ

Acrobat 2020 កំណែ (2020.001.30010) និងកំណែមុនេះ

Acrobat Reader 2020 កំណែ (2020.001.30010) និងកំណែមុនេះ

Acrobat 2017 កំណែ (2017.011.30180) និងកំណែមុនេះ

Acrobat Reader 2017 កំណែ (2017.011.30180) និងកំណែមុនេះ

កម្មវិធី Adobe Lightroom | APSB20-74

Lightroom Classic កំណែ 10.0 និងកំណែមុនេះ

កម្មវិធី Adobe Experience Manager | APSB20-72

Adobe Experience Manager (AEM) កំណែ AEM Cloud Service និងកំណែមុនេះ

Adobe Experience Manager (AEM) កំណែ 6.5.6.0 និងកំណែមុនេះ

Adobe Experience Manager (AEM) កំណែ 6.4.8.2 និងកំណែមុនេះ

Adobe Experience Manager (AEM) កំណែ 6.3.3.8 និងកំណែមុនេះ

Adobe Experience Manager (AEM) កំណែ 6.2 SP1-CFP20 និងកំណែមុនេះ

AEM Forms add-on កំណែ AEM Forms Service Pack 6 add-on package for AEM ជំនាន់ 6.5.6.0

AEM Forms add-on កំណែ AEM Forms add-on package for AEM 6.4 Service Pack 8 Cumulative Fix Pack 2 ជំនាន់ (6.4.8.2)

កម្មវិធី Adobe Prelude | APSB20-70

Adobe Prelude កំណែ 9.0.1 និងកំណែមុនេះ

៣. អនុសាសន៍ណែនាំ

អ្នកប្រើប្រាស់ និងអភិបាលគ្រប់គ្រងត្រូវតែធ្វើបច្ចុប្បន្នភាពកម្មវិធីទៅកាន់កំណែថ្មីបំផុត (Latest version) នៃកម្មវិធីចុងក្រោយបង្អស់។
អ្នកប្រើប្រាស់អាចធ្វើបច្ចុប្បន្នភាពកម្មវិធីដោយខ្លួនឯងតាមរយៈការជ្រើសយកម៉ឺនុយ Help បន្ទាប់មកជ្រើសយកពាក្យ Updates។ កម្មវិធីអាចធ្វើបច្ចុប្បន្នភាពដោយស្វ័យប្រវត្តិនៅពេលមានការអាប់ដេតថ្មី (ប្រសិនបើកម្មវិធីត្រូវបានកំណត់នូវការអាប់ដេតដោយស្វ័យប្រវត្តិ)។

សម្រាប់អភិបាលគ្រប់គ្រង IT (គួរធ្វើដូចខាងក្រោម):

  • ទាញយកកម្មវិធីតាមតំណ ftp://ftp.adobe.com/pub/adobe/ ឬទាញយកនូវកំណែជាក់លាក់មួយដែលបានចេញផ្សាយ
  • ធ្វើបច្ចុប្បន្នភាពតាមវិធីសាស្ត្រដែលអ្នកចូលចិត្តដូចជា AIP-GPO, Bootstrapper, SCUP / SCCM (window) ឬ MacOS, Apple Remote Desktop និង SSH ។

៤. ព័ត៌មានលំអិតពាក់ព័ន្ធ

https://helpx.adobe.com/security.html

https://us-cert.cisa.gov/ncas/current-activity/2020/12/08/adobe-releases-security-updates-multiple-products

***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.