November 18, 2024

Language:

CamSA23-07: ចំណុចខ្សោយធ្ងន់ធ្ងរមាននៅក្នុងផលិតផលក្រុមហ៊ុន Adobe

១. ព័ត៌មានទូទៅ

ក្រុមហ៊ុន Adobe បានចេញសេចក្តីណែនាំសន្តិសុខស្ដីពីការអាប់ដេតជួសជុលចន្លោះប្រហោង(ចំណុចខ្សោយ)មួយចំនួនក្នុងផលិតផលរបស់ខ្លួននាខែកុម្ភៈ ឆ្នាំ២០២៣។ ចំណុចខ្សោយទាំងនេះមានលក្ខណៈធ្ងន់ធ្ងរ ហើយទាមទារឱ្យមានការយកចិត្តទុកដាក់និងមានវិធានការធ្វើការអាប់ដេតជាបន្ទាន់។

២. ផលិតផល Adobe ដែលរងផលប៉ះពាល់

  • After Effects | APSB23-02
    • កំណែ 1 និងមុនៗ លើ Windows និង macOS
    • កំណែ 6.3 និងមុនៗ លើ Windows និង macOS
  • Bridge | APSB23-09
    • កំណែ 0.3 និងមុនៗ លើ Windows និង macOS
    • កំណែ 0.1 និងមុនៗ លើ Windows និង macOS
  • Photoshop | APSB23-11
    • កំណែ 5.3 និងមុនៗ លើ Windows និង macOS
    • កំណែ 1 និងមុនៗ លើ Windows និង macOS
  • InDesign | APSB23-12
    • កំណែ 1 និងមុនៗ លើ Windows និង macOS
    • កំណែ 4 និងមុនៗ លើ Windows និង macOS
  • Premiere Rush | APSB23-14
    • កំណែ 6 និងមុនៗ លើ Windows និង macOS
  • Animate | APSB23-15
    • កំណែ 0.8 និងមុនៗ លើ Windows និង macOS
    • កំណែ 0.0 និងមុនៗ លើ Windows និង macOS

៣. អនុសាសន៍ណែនាំ

អ្នកប្រើប្រាស់ និងអ្នកគ្រប់គ្រង ត្រូវតែធ្វើបច្ចុប្បន្នភាពកម្មវិធីទៅកាន់កំណែថ្មីចុងក្រោយបំផុត។

អ្នកប្រើប្រាស់អាចធ្វើបច្ចុប្បន្នភាពកម្មវិធីដោយខ្លួនឯងតាមរយៈការជ្រើសយកម៉ីនុយ Help បន្ទាប់មកជ្រើសយកពាក្យUpdates។ កម្មវិធីអាចធ្វើបច្ចុប្បន្នភាពដោយស្វ័យប្រវត្តិនៅពេលមានការអាប់ដេតថ្មី(ប្រសិនបើកម្មវិធីត្រូវបានកំណត់កាធ្វើបច្ចុប្បន្នភាពដោយស្វ័យប្រវត្តិ)។

សម្រាប់អ្នកគ្រប់គ្រង IT (គួរអនុវត្តដូចខាងក្រោម):

  • ទាញយកកម្មវិធីតាមតំណ ftp://ftp.adobe.com/pub/adobe/ ឬទាញយកនូវកំណែជាក់លាក់មួយដែលបានចេញផ្សាយ
  • ធ្វើបច្ចុប្បន្នភាពតាមវិធីសាស្ត្រដែលអ្នកចូលចិត្តដូចជា AIP-GPO, Bootstrapper, SCUP / SCCM (window) ឬ MacOS, Apple Remote Desktop និង SSH ។

៤. ឯកសារពាក់ព័ន្ធ

***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.