១. ព័ត៌មានទូទៅ
ក្រុមហ៊ុន Adobe បានចេញសេចក្តីណែនាំសន្តិសុខអំពីការធ្វើបច្ចុប្បន្នភាពទៅលើភាពងាយរងគ្រោះដើម្បីជួសជុលបិទចន្លោះប្រហោង (ចំណុចខ្សោយ) ជាច្រើន ក្នុងផលិតផលរបស់ខ្លួននាខែមករា ឆ្នាំ២០២៣ ដែលមានបញ្ហាសុវត្ថិភាព ធ្ងន់ធ្ងរបំផុត ហើយទាមទារឱ្យមានការយកចិត្តទុកដាក់ និងមានវិធានការធ្វើបច្ចុប្បន្នភាពជាបន្ទាន់
២. ផលិតផលប៉ះពាល់
កម្មវិធី Adobe Acrobat និង Acrobat Reader | APSB21-55
- – Adobe Acrobat DC Continuous (22.003.20282) and earlier (Windows)
- – Adobe Acrobat DC Continuous (22.003.20281) and earlier (macOS)
- – Adobe Acrobat Reader DC Continuous (22.003.20282) and earlier (Windows)
- – Adobe Acrobat Reader DC Continuous (22.003.20281) and earlier (macOS)
- – Adobe Acrobat 2020 Classic 2020 (20.005.30418) and earlier (Windows, macOS)
- – Adobe Acrobat Reader 2020 Classic 2020 (20.005.30418) and earlier (Windows, macOS)
៣. អនុសាសន៍ណែនាំ
អ្នកប្រើប្រាស់ និងអ្នកគ្រប់គ្រង ត្រូវតែធ្វើបច្ចុប្បន្នភាពកម្មវិធីទៅកាន់កំណែថ្មីចុងក្រោយបំផុត។ អ្នកប្រើប្រាស់អាចធ្វើបច្ចុប្បន្នភាពកម្មវិធីដោយខ្លួនឯងតាមរយៈការជ្រើសយកម៉ីនុយ Help បន្ទាប់មកជ្រើសយកពាក្យUpdates។ កម្មវិធីអាចធ្វើបច្ចុប្បន្នភាពដោយស្វ័យប្រវត្តិនៅពេលមានការអាប់ដេតថ្មី(ប្រសិនបើកម្មវិធីត្រូវបានកំណត់កាធ្វើបច្ចុប្បន្នភាពដោយស្វ័យប្រវត្តិ)។
សម្រាប់អ្នកគ្រប់គ្រង IT (គួរអនុវត្តដូចខាងក្រោម):
- ទាញយកកម្មវិធីតាមតំណ ftp://ftp.adobe.com/pub/adobe/ ឬទាញយកនូវកំណែជាក់លាក់មួយដែលបានចេញផ្សាយ
- ធ្វើបច្ចុប្បន្នភាពតាមវិធីសាស្ត្រដែលអ្នកចូលចិត្តដូចជា AIP-GPO, Bootstrapper, SCUP / SCCM (window) ឬ MacOS, Apple Remote Desktop និង SSH ។
៤. ឯកសារពាក់ព័ន្ធ
- – https://helpx.adobe.com/security.html
- – https://www.jpcert.or.jp/english/at/2023/at230001.html