១. ព័ត៌មានទូទៅ
ក្រុមហ៊ុន Adobe បានចេញសេចក្តីណែនាំសន្តិសុខអំពីការធ្វើបច្ចុប្បន្នភាពទៅលើភាពងាយរងគ្រោះដើម្បីជួសជុលបិទចន្លោះប្រហោង (ចំណុចខ្សោយ) ជាច្រើន ក្នុងផលិតផលរបស់ខ្លួននាខែមិថុនា ឆ្នាំ២០២២ ដែលមានបញ្ហាសុវត្ថិភាព ធ្ងន់ធ្ងរបំផុត ហើយទាមទារឱ្យមានការយកចិត្តទុកដាក់ និងមានវិធានការធ្វើបច្ចុប្បន្នភាពជាបន្ទាន់។
២. ផលិតផលប៉ះពាល់
កម្មវិធី Adobe Animate | APSB22-24
- – Adobe Animate កំណែចាប់ពី 22.0.5 និងកំណែមុននេះ
កម្មវិធី Adobe Bridge | APSB22-25
- – Adobe Bridge កំណែចាប់ពី 12.0.1 និងកំណែមុននេះ
កម្មវិធី Adobe Illustrator | APSB22-26
- – Adobe After Effects កំណែចាប់ពី 26.0.2 និងកំណែមុននេះ
- – Adobe After Effects កំណែចាប់ពី 25.4.5 និងកំណែមុននេះ
កម្មវិធី Adobe InCopy | APSB22-29
- – Adobe InCopy កំណែចាប់ពី 17.2 និងកំណែមុននេះ
- – Adobe InCopy កំណែចាប់ពី 16.4.1 និងកំណែមុននេះ
កម្មវិធី Adobe InDesign | APSB22-30
- – Adobe InDesign កំណែចាប់ពី 17.2.1 និងកំណែមុននេះ
- – Adobe InDesign កំណែចាប់ពី 16.4.1 និងកំណែមុននេះ
កម្មវិធី RoboHelp Server | APSB22-31
- – RoboHelp Server កំណែចាប់ពី 3 និងកំណែមុននេះ
៣. អនុសាសន៍ណែនាំ
អ្នកប្រើប្រាស់ និងអ្នកគ្រប់គ្រង ត្រូវតែធ្វើបច្ចុប្បន្នភាពកម្មវិធីទៅកាន់កំណែថ្មីចុងក្រោយបំផុត។ អ្នកប្រើប្រាស់អាចធ្វើបច្ចុប្បន្នភាពកម្មវិធីដោយខ្លួនឯងតាមរយៈការជ្រើសយកម៉ីនុយ Help បន្ទាប់មកជ្រើសយកពាក្យUpdates។ កម្មវិធីអាចធ្វើបច្ចុប្បន្នភាពដោយស្វ័យប្រវត្តិនៅពេលមានការអាប់ដេតថ្មី (ប្រសិនបើកម្មវិធីត្រូវបានកំណត់កាធ្វើបច្ចុប្បន្នភាពដោយស្វ័យប្រវត្តិ)។
សម្រាប់អ្នកគ្រប់គ្រង IT (គួរអនុវត្តដូចខាងក្រោម):
- ទាញយកកម្មវិធីតាមតំណ ftp://ftp.adobe.com/pub/adobe/ ឬទាញយកនូវកំណែជាក់លាក់មួយដែលបានចេញផ្សាយ
- ធ្វើបច្ចុប្បន្នភាពតាមវិធីសាស្ត្រដែលអ្នកចូលចិត្តដូចជា AIP-GPO, Bootstrapper, SCUP / SCCM (window) ឬ MacOS, Apple Remote Desktop និង SSH ។
៤. ឯកសារពាក់ព័ន្ធ
- – https://www.cisa.gov/uscert/ncas/current-activity/2022/06/14/adobe-releases-security-updates-multiple-products
- – https://helpx.adobe.com/security/products/animate/apsb22-24.html
- – https://helpx.adobe.com/security/products/bridge/apsb22-25.html
- – https://helpx.adobe.com/security/products/illustrator/apsb22-26.html
- – https://helpx.adobe.com/security/products/incopy/apsb22-29.html
- – https://helpx.adobe.com/security/products/indesign/apsb22-30.html
- – https://helpx.adobe.com/security/products/robohelp-server/apsb22-31.html