១. ព័ត៌មានទូទៅ
ក្រុមហ៊ុន Adobe បានចេញសេចក្តីណែនាំសន្តិសុខអំពីការធ្វើបច្ចុប្បន្នភាពទៅលើភាពងាយរងគ្រោះដើម្បីជួសជុលបិទចន្លោះប្រហោង (ចំណុចខ្សោយ) ជាច្រើន ក្នុងផលិតផលរបស់ខ្លួន នាខែមិថុនា ឆ្នាំ២០២៣ ដែលមានបញ្ហាសុវត្ថិភាព ធ្ងន់ធ្ងរបំផុត ហើយទាមទារឱ្យមានការយកចិត្តទុកដាក់ និងមានវិធានការធ្វើបច្ចុប្បន្នភាពជាបន្ទាន់។
២. ផលិតផលប៉ះពាល់
កម្មវិធី Adobe Experience Manager | APSB23-31
- – Adobe Experience Manager (AEM) កំណែចាប់ពី AEM Cloud Service (CS)
- – Adobe Experience Manager (AEM) កំណែចាប់ពី 5.16.0
កម្មវិធី Adobe Commerce | APSB23-35
- – Commerce កំណែចាប់ពី 2.4.6
- – Commerce កំណែចាប់ពី 2.4.5-p2
- – Commerce កំណែចាប់ពី 2.4.4-p3
- – Commerce កំណែចាប់ពី 2.4.3-ext-2
- – Commerce កំណែចាប់ពី 2.4.2-ext-2
- – Commerce កំណែចាប់ពី 2.4.1-ext-2
- – Commerce កំណែចាប់ពី 2.4.0-ext-2
- – Commerce កំណែចាប់ពី 2.3.7-p4-ext-2
- – Magento Open Source កំណែចាប់ពី 2.4.6
- – Magento Open Source កំណែចាប់ពី 2.4.5-p2
- – Magento Open Source កំណែចាប់ពី 2.4.4-p3
កម្មវិធី Adobe Animate | APSB23-36
- Adobe Animate 2022 កំណែចាប់ពី 0.9
- Adobe Animate 2023 កំណែចាប់ពី 0.1
កម្មវិធី Substance 3D Designer | APSB23-39
- Adobe Substance 3D Designer កំណែចាប់ពី 4.1
៣. អនុសាសន៍ណែនាំ
អ្នកប្រើប្រាស់ និងអ្នកគ្រប់គ្រង ត្រូវតែធ្វើបច្ចុប្បន្នភាពកម្មវិធីទៅកាន់កំណែថ្មីចុងក្រោយបំផុត។ អ្នកប្រើប្រាស់អាចធ្វើបច្ចុប្បន្នភាពកម្មវិធីដោយខ្លួនឯងតាមរយៈការជ្រើសយកម៉ីនុយ Help បន្ទាប់មកជ្រើសយកពាក្យ Updates។ កម្មវិធីអាចធ្វើបច្ចុប្បន្នភាពដោយស្វ័យប្រវត្តិនៅពេលមានការអាប់ដេតថ្មី (ប្រសិនបើកម្មវិធីត្រូវបានកំណត់ការធ្វើបច្ចុប្បន្នភាពដោយស្វ័យប្រវត្តិ)។
សម្រាប់អ្នកគ្រប់គ្រង IT (គួរអនុវត្តដូចខាងក្រោម):
- ទាញយកកម្មវិធីតាមតំណ ftp://ftp.adobe.com/pub/adobe/ ឬទាញយកនូវកំណែជាក់លាក់មួយដែលបានចេញផ្សាយ
- ធ្វើបច្ចុប្បន្នភាពតាមវិធីសាស្ត្រដែលអ្នកចូលចិត្តដូចជា AIP-GPO, Bootstrapper, SCUP / SCCM (window) ឬ MacOS, Apple Remote Desktop និង SSH ។
៤. ឯកសារពាក់ព័ន្ធ
- – https://www.cisa.gov/news-events/alerts/2023/06/13/adobe-releases-security-updates-multiple-products
- – https://helpx.adobe.com/security/products/experience-manager/apsb23-31.html
- – https://helpx.adobe.com/security/products/magento/apsb23-35.html
- – https://helpx.adobe.com/security/products/animate/apsb23-36.html
- – https://helpx.adobe.com/security/products/substance3d_designer/apsb23-39.html