១. ព័ត៌មានទូទៅ
ក្រុមហ៊ុន Adobe បានចេញសេចក្តីណែនាំសន្តិសុខអំពីការធ្វើបច្ចុប្បន្នភាពទៅលើភាពងាយរងគ្រោះដើម្បីជួសជុលបិទចន្លោះប្រហោង (ចំណុចខ្សោយ) ជាច្រើន ក្នុងផលិតផលរបស់ខ្លួន នាខែមករា ឆ្នាំ២០២៥ ដែលមានបញ្ហាសុវត្ថិភាព ធ្ងន់ធ្ងរបំផុត ហើយទាមទារឱ្យមានការយកចិត្តទុកដាក់ និងមានវិធានការធ្វើបច្ចុប្បន្នភាពជាបន្ទាន់។
២. ផលិតផលប៉ះពាល់
កម្មវិធី Adobe Photoshop | APSB25-02
– Adobe Photoshop 2025 កំណែចាប់ពី (26.1) and earlier (Windows and macOS)
– Adobe Photoshop 2024 កំណែចាប់ពី (25.12) and earlier (Windows and macOS)
កម្មវិធី Adobe Substance 3D Stager | APSB25-03
– Adobe Substance 3D Stager កំណែចាប់ពី (3.1.0) and earlier (Windows and macOS)
កម្មវិធី Adobe Illustrator on iPad | APSB25-04
– Adobe Illustrator on iPad កំណែចាប់ពី (3.0.7) and earlier (iOS)
កម្មវិធី Adobe Animate | APSB25-05
– Adobe Animate កំណែចាប់ពី (23.0.9) and earlier (Windows and macOS)
– Adobe Animate កំណែចាប់ពី (24.0.6) and earlier (Windows and macOS)
កម្មវិធី Adobe Substance 3D Designer | APSB25-06
– Adobe Substance 3D Designer កំណែចាប់ពី (14.0) and earlier (Windows and macOS)
៣. អនុសាសន៍ណែនាំ
អ្នកប្រើប្រាស់ និងអ្នកគ្រប់គ្រង ត្រូវតែធ្វើបច្ចុប្បន្នភាពកម្មវិធីទៅកាន់កំណែថ្មីចុងក្រោយបំផុត។ អ្នកប្រើប្រាស់អាចធ្វើបច្ចុប្បន្នភាពកម្មវិធីដោយខ្លួនឯងតាមរយៈការជ្រើសយកម៉ីនុយ Help បន្ទាប់មកជ្រើសយកពាក្យ Updates។ កម្មវិធីអាចធ្វើបច្ចុប្បន្នភាពដោយស្វ័យប្រវត្តិ នៅពេលមានការអាប់ដេតថ្មី (ប្រសិនបើកម្មវិធីត្រូវបានកំណត់ការធ្វើបច្ចុប្បន្នភាពដោយស្វ័យប្រវត្តិ)។
សម្រាប់អ្នកគ្រប់គ្រង IT (គួរអនុវត្តដូចខាងក្រោម):
- ទាញយកកម្មវិធីតាមតំណ ftp://ftp.adobe.com/pub/adobe/ ឬទាញយកនូវកំណែជាក់លាក់មួយដែលបានចេញផ្សាយ
- ធ្វើបច្ចុប្បន្នភាពតាមវិធីសាស្ត្រដែលអ្នកចូលចិត្តដូចជា AIP-GPO, Bootstrapper, SCUP / SCCM (window) ឬ MacOS, Apple Remote Desktop និង SSH ។
៤. ឯកសារពាក់ព័ន្ធ
- – https://www.cisa.gov/news-events/alerts/2025/01/14/adobe-releases-security-updates-multiple-products
- – https://helpx.adobe.com/security/security-bulletin.html
- – https://helpx.adobe.com/security/products/photoshop/apsb25-02.html
- – https://helpx.adobe.com/security/products/substance3d_stager/apsb25-03.html
- – https://helpx.adobe.com/security/products/illustrator-mobile-ios/apsb25-04.html