តបតាមការអញ្ជើញរបស់លេខាធិការដ្ឋានអាស៊ាន លោក អ៊ូ ផាន់ណារិទ្ធប្រធាននាយកដ្ឋានសន្តិសុខ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នៃអគ្គនាយកដ្ឋាន បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ត្រូវបានចាត់តាំងឲ្យចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសកម្មភាពសុវត្ថិភាពបណ្តាញអាស៊ានលើកទី៤ (5th ANSAC) នាថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។
កិច្ចប្រជុំនេះផ្តោតសំខាន់ទៅលើចំនុចមួយចំនួនដូចខាងក្រោម៖
១. ការជ្រើសរើសយកនូវ Chairmanship និង Vice Chairmanship នៃ ANSAC
២. ពិនិត្យទៅលើរបាយការណ៍នៃសេចក្តីសម្រេច និងអនុសាសន៍នានាមកពី TELSOM, ATRC និង TELMIN និង 1st TELSOM-ATRC Retreat
៣. ពិភាក្សាគ្នាទៅលើចំនុចមួយចំនួន
– ចំនុចមួយចំនួនដែលទាក់ទងទៅនឹង network/cyber/information ដែលមាននៅក្នុង ASEAN ICT Masterplan 2020
– ធ្វើការអភិវឌ្ឍសេចក្តីព្រាងនៃ cyber/network security strategy ដើម្បីបង្ហាញផ្លូវដល់ TELSOM នៅពេលធ្វើការទាក់ទងជាមួយនឹង ដៃគួរ ពិភាក្សា ដោយរួមមានដូចជា ជប៉ុន, កូរ៉េ, ចិន, និងអាមេរិកជាដើម
– ធ្វើការពិភាក្សាគ្នាទៅលើសំណើររបស់ភាគីជប៉ុនស្តីពី CyberSecurity Hub
– បទដ្ឋានបច្ចេកទេសនៃស្តង់ដារទាបបំផុតនៃសន្តិសុខបណ្តាញក្នុងអាស៊ាន
៤. និងកិច្ចការផ្សេង ៕