December 03, 2024

Language:

CamSA23-59: ចំណុចខ្សោយធ្ងន់ធ្ងរក្នុងកម្មវិធី Apache Struts 2

១.ព័ត៌មានទូទៅ

អ្នកស្រាវជ្រាវសន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានបានរកឃើញនូវចំណុចខ្សោយក្នុងកម្មវិធី Apache Struts 2 ដែលចំណុចខ្សោយនេះមានលេខសម្គាល់ CVE-2023-50164 និងមានកម្រិតធ្ងន់ធ្ងរខ្លាំងបំផុត។ ចោរព័ត៌មានវិទ្យា ឬហេកគ័រ អាចប្រើប្រាស់ចំណុចខ្សោយដើម្បីប្រតិបត្តិកូដបំពានពីចម្ងាយទៅលើប្រព័ន្ធប៉ះពាល់។

២.ផលិតផលដែលរងផលប៉ះពាល់

  • Apache Struts 2.0.0 – Apache Struts 2.3.37 (លែងទទួលបានការថែទាំ)
  • Apache Struts 2.5.០ – Apache Struts 2.5.32
  • Apache Struts 6.0.០ – Apache Struts 6.3.0

៣.ផលប៉ះពាល់

ចោរព័ត៌មានវិទ្យា/ហេកគ័រ អាចប្រើប្រាស់ប៉ារ៉ាមែត្រនៃមុខងារបង្ហោះឯកសារដើម្បីដំណើរការវិធីសាស្ត្រវាយប្រហារ path traversal ដែលអាចនាំទៅរកការបង្ហោះកូដអាក្រក់និងដំណើរការកូដនេះពីចម្ងាយបាន។

៤.អនុសាសន៍ណែនាំ

ការិយាល័យ CamCERT សូមផ្តល់អនុសាសន៍ឱ្យអភិបាលគ្រប់គ្រងប្រព័ន្ធធ្វើការអាប់ដេតកម្មវិធី ​Apache Struts ទៅកំណែ 2.5.33 ឬ 6.3.0.2 ឬកំណែថ្មីជាងនេះជាបន្ទាន់តាមតែអាចធ្វើទៅបាន។

៥.ឯកសារពាក់ព័ន្ធ

  • –    https://www.cisa.gov/news-events/alerts/2023/12/12/apache-software-foundation-updates-struts-2
  • –    https://cwiki.apache.org/confluence/display/WW/S2-066
***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.