December 19, 2024

Language:

CamSA21-22: ចំណុចខ្សោយធ្ងន់ធ្ងរបំផុតមាននៅក្នុងផលិតផលក្រុមហ៊ុន Apple

. ព័ត៌មានទូទៅ       

ក្រុមហ៊ុន Apple បានចេញសេចក្តីណែនាំសន្តិសុខអំពីការអាប់ដេតទៅលើចំណុចដែលងាយរងគ្រោះ ដើម្បី ជួសជុលបិទចន្លោះប្រហោង (ចំណុចខ្សោយ) ជាច្រើនមានក្នុងផលិតផលរបស់ខ្លួននាខែមេសា ឆ្នាំ២០២១ ដែលមានកម្រិតសុវត្ថិភាពធ្ងន់ធ្ងរបំផុតហើយទាមទារឱ្យមានការយកចិត្តទុកដាក់និងមានវិធានការធ្វើការអាប់ដេតជាបន្ទាន់។

. ផលិតផលដែលរងផលប៉ៈពាល់

  • iCloud for Windows 12.3
  • Xcode 12.5
  • Safari 14.1
  • macOS Big Sur 11.3
  • iOS 14.5 and iPadOS 14.5
  • watchOS 7.4
  • tvOS 14.5

៣. ផលវិបាក

ចោរព័ត៌មានវិទ្យា/ហេកគ័រ អាចវាយលុកចំណុចខ្សោយដែលមានក្នុងផលិតផលខាងលើនេះ ធ្វើឱ្យគាំងប្រព័ន្ធដំណើការ លួចមើលព័ត៌មានសំខានៗ ឬដំណើការកូដពីចម្ងាយ ដើម្បីគ្រប់គ្រងប្រព័ន្ធដែលរងគ្រោះ។

៤. អនុសាសន៍ណែនាំ

អ្នកប្រើប្រាស់ត្រូវតែធ្វើការអាប់ដេតកម្មវិធីទៅកាន់កំណែថ្មីបំផុតនៃកម្មវិធី។ អ្នកប្រើប្រាស់អាចធ្វើការអាប់ដេតកម្មវិធីដោយខ្លួនឯងតាមរយៈការជ្រើសយកម៉ឺនុយ Setting បន្ទាប់មកជ្រើសយកពាក្យ Software Update។         កម្មវិធីអាចធ្វើបច្ចុប្បន្នភាពដោយស្វ័យប្រវត្តិនៅពេលមានការអាប់ដេតថ្មី (ប្រសិនបើកម្មវិធីត្រូវបានកំណត់មុខងារអាប់ដេតដោយស្វ័យប្រវត្តិ)។

សម្រាប់អ្នកប្រើប្រាស់កម្មវិធី

  • iCloud for windows 12.3អាចធ្វើការអាប់ដេតបានចាប់ពី Windows 10 ឡើងទៅ នៅក្នុង Microsoft Store
  • Xcode 4 អាចធ្វើការអាប់ដេតនៅលើឧបករណ៍ចាប់ពី macOS Big Sur 11 ឡើងទៅ
  • Safari 14.1 អាចធ្វើការអាប់ដេតបាននៅលើឧបករណ៍ macOS Catalina និង macOS Mojave
  • macOS Big Sur 11.3 អាចធ្វើការអាប់ដេតបាននៅលើឧបករណ៍ macOS Big Sur
  • ​​iOS 5 and iPadOS 14.5 អាចធ្វើការអាប់ដេតបានចាប់ពី iPhone 6s ឡើងទៅ, ចាប់ពី iPad Air 2 ឡើងទៅ,

ចាប់ពី iPad mini 4 ឡើងទៅ និង iPod touch

  • watchOS 4 អាចធ្វើការអាប់ដេតនៅលើឧបករណ៍ Apple Watch Series 3 ឡើងទៅ
  • tvOS 14.5 អាចធ្វើការអាប់ដេតនៅលើឧបករណ៍ Apple TV 4K និង Apple TV HD

. ឯកសារពាក់ព័ន្ធ

 

***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.