December 22, 2024

Language:

CamSA23-19: ចំណុចខ្សោយធ្ងន់ធ្ងរមាននៅក្នុងផលិតផលក្រុមហ៊ុន Apple

១. ព័ត៌មានទូទៅ

ក្រុមហ៊ុន Apple បានចេញសេចក្តីណែនាំសន្តិសុខស្ដីពីការអាប់ដេតជួសជុលចន្លោះប្រហោង (ចំណុចខ្សោយ) មួយចំនួនក្នុងផលិតផលរបស់ខ្លួន នាខែមេសា ឆ្នាំ២០២៣។ ចំណុចខ្សោយទាំងនេះមានលក្ខណៈធ្ងន់ធ្ងរ ហើយទាមទារឱ្យមានការយកចិត្តទុកដាក់និងមានវិធានការធ្វើការអាប់ដេតជាបន្ទាន់។

២. ផលិតផលដែលរងផលប៉ះពាល់

  • iOS 15.7.4 និង iPadOS 15.7.4
  • macOS Monterey 12.6.4
  • macOS Big Sur 11.7.5
  • Safari 16.4.1
  • iOS 16.4.1 និង iPadOS 16.4.1
  • macOS Ventura 3.1

៣. ផលវិបាក

ចោរព័ត៌មានវិទ្យាឬហេកគ័រអាចវាយប្រហារលើចំណុចខ្សោយដែលមានក្នុងផលិតផលខាងលើនេះ ធ្វើឱ្យគាំងប្រព័ន្ធ ទទួលសិទ្ធិលួចមើលព័ត៌មានសំខាន់ៗឬដំណើរការកូដពីចម្ងាយដើម្បីគ្រប់គ្រងប្រព័ន្ធដែលរងគ្រោះ។

៤. អនុសាសន៍ណែនាំ

អ្នកប្រើប្រាស់ផលិតផលប៉ះពាល់គួរអាប់ដេតកម្មវិធីទៅកាន់កំណែថ្មីបំផុតជាបន្ទាន់។ ដើម្បីអាប់ដេតកម្មវិធីដោយខ្លួនឯង អ្នកប្រើប្រាស់អាចជ្រើសយកម៉ីនុយ Setting បន្ទាប់មកជ្រើសយកពាក្យ Software Update ។ កម្មវិធីប៉ះពាល់ក៏អាចអាប់ដេតដោយស្វ័យប្រវត្តិនៅពេលមានកំណែថ្មីត្រូវបានផ្សព្វផ្សាយ (ប្រសិនបើក្នុងកម្មវិធីមានកំណត់មុខងារអាប់ដេតដោយស្វ័យប្រវត្តិ)។

កំណែថ្មីនៃផលិតផលប៉ះពាល់ដែលអ្នកប្រើប្រាស់អាចអាប់ដេតទៅមានដូចខាងក្រោម៖

  • iOS 15.7.4 និង iPadOS 15.7.4 អាចធ្វើការអាប់ដេតទៅកំណែ iOS 15.7.5 និង iPadOS 15.7.5 នៅលើឧបករណ៍ iPhone 6s, iPhone 7 គ្រប់ម៉ូដែល, iPhone SE ជំនាន់១, iPad Pro គ្រប់ម៉ូដែល, iPad Air 2 និងជំនាន់ចុងក្រោយ, iPad ជំនាន់5 និងជំនាន់ចុងក្រោយ, iPad mini ជំនាន់4 និងជំនាន់ចុងក្រោយ, និង iPod touch ជំនាន់7
  • macOS Monterey 12.6.4 អាចធ្វើការអាប់ដេតទៅកំណែ macOS Monterey 12.6.5 នៅលើឧបករណ៍ macOS Monterey
  • macOS Big Sur 7.5 អាចធ្វើការអាប់ដេតទៅកំណែ macOS Big Sur 11.7.6 នៅលើឧបករណ៍ macOS Big Sur
  • Safari 16.4 អាចធ្វើការអាប់ដេតទៅកំណែ Safari 16.4.1 បាននៅលើឧបករណ៍ macOS Big Sur និង macOS Monterey
  • iOS 16.4 និង iPadOS 16.4 អាចធ្វើការអាប់ដេតទៅកំណែ iOS 16.4.1 និង iPadOS 16.4.1 នៅលើឧបករណ៍ iPhone 8 និងជំនាន់ចុងក្រោយ, iPad Pro (គ្រប់ម៉ូដែល), iPad Air ជំនាន់3 និងជំនាន់ចុងក្រោយ, iPad ជំនាន់5 និងជំនាន់ចុងក្រោយ, និង iPad mini ជំនាន់5 និងជំនាន់ចុងក្រោយ
  • macOS Ventura 13.3 អាចធ្វើការអាប់ដេតទៅកំណែ macOS Ventura 13.3.1 បាននៅលើឧបករណ៍ macOS Ventura

៥. ឯកសារពាក់ព័ន្ធ

  • https://www.cisa.gov/news-events/alerts/2023/04/11/apple-releases-security-updates-multiple-products
  • https://support.apple.com/en-us/HT213723
  • https://support.apple.com/en-gb/HT213724
  • https://support.apple.com/en-gb/HT213725
  • https://support.apple.com/en-gb/HT213722
  • https://support.apple.com/en-gb/HT213720
  • https://support.apple.com/en-gb/HT213721
***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.