December 25, 2024

Language:

CamSA21-61: ចំណុចខ្សោយធ្ងន់ធ្ងរបំផុតមាននៅក្នុងផលិតផលក្រុមហ៊ុន Apple

១. ព័ត៌មានទូទៅ     

ក្រុមហ៊ុន Apple បានចេញសេចក្តីណែនាំសន្តិសុខអំពីការអាប់ដេតទៅលើចំណុចដែលងាយរងគ្រោះ ដើម្បីជួសជុលបិទចន្លោះប្រហោង (ចំណុចខ្សោយ) ជាច្រើនមានក្នុងផលិតផលរបស់ខ្លួននាខែវិច្ឆិកា ឆ្នាំ២០២១ ដែលមានកម្រិតសុវត្ថិភាពធ្ងន់ធ្ងរបំផុតហើយទាមទារឱ្យមានការយកចិត្តទុកដាក់និងមានវិធានការធ្វើការអាប់ដេតជាបន្ទាន់។

២. ផលិតផលដែលរងផលប៉ះពាល់

  • iCloud for Windows

៣. ផលវិបាក

ចោរព័ត៌មានវិទ្យា/ហេកគ័រ អាចវាយលុកចំណុចខ្សោយដែលមានក្នុងផលិតផលខាងលើនេះ ធ្វើឱ្យគាំងប្រព័ន្ធមានសិទ្ធិលួចមើលព័ត៌មានសំខានៗ ឬដំណើការកូដពីចម្ងាយ ដើម្បីគ្រប់គ្រងប្រព័ន្ធដែលរងគ្រោះ។

៤. អនុសាសន៍ណែនាំ

អ្នកប្រើប្រាស់ត្រូវតែធ្វើការអាប់ដេតកម្មវិធីទៅកាន់កំណែថ្មីបំផុតនៃកម្មវិធី។ អ្នកប្រើប្រាស់អាចធ្វើការអាប់ដេតកម្មវិធីដោយខ្លួនឯងតាមរយៈការជ្រើសយកម៉ីនុយ Setting បន្ទាប់មកជ្រើសយកពាក្យ Software Update។ កម្មវិធីនេះអាចធ្វើបច្ចុប្បន្នភាពដោយស្វ័យប្រវត្តិនៅពេលមានការអាប់ដេតថ្មី (ប្រសិនបើកម្មវិធីត្រូវបានកំណត់មុខងារអាប់ដេតដោយស្វ័យប្រវត្តិ)។

សម្រាប់អ្នកប្រើប្រាស់កម្មវិធី

  • iCloud for Windows អាចធ្វើការអាប់ដេតបានចាប់ពី Windows ១០ និង Windows ១៣

៥. ឯកសារពាក់ព័ន្ធ

***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.