១. ព័ត៌មានទូទៅ
ក្រុមហ៊ុន Apple បានចេញសេចក្តីណែនាំសន្តិសុខស្ដីពីការអាប់ដេតជួសជុលចន្លោះប្រហោង (ចំណុចខ្សោយ) មួយចំនួនក្នុងផលិតផលរបស់ខ្លួន នាខែកញ្ញា ឆ្នាំ២០២៣។ ចំណុចខ្សោយទាំងនេះមានលក្ខណៈធ្ងន់ធ្ងរ ហើយទាមទារឱ្យមានការយកចិត្តទុកដាក់និងមានវិធានការធ្វើការអាប់ដេតជាបន្ទាន់។
២. ផលិតផលដែលរងផលប៉ះពាល់
- – iOS 17.0.0 and iPadOS 17.0.0
- – iOS 16.6.1 and iPadOS 16.6.1
- – watchOS 10.0
- – watchOS 9.6.2
- – Safari 16.6
- – macOS Ventura 13.5
- – macOS Monterey 12.6
៣. ផលវិបាក
ចោរព័ត៌មានវិទ្យាឬហេកគ័រអាចវាយប្រហារលើចំណុចខ្សោយដែលមានក្នុងផលិតផលខាងលើនេះ ធ្វើឱ្យគាំងប្រព័ន្ធ ទទួលសិទ្ធិលួចមើលព័ត៌មានសំខាន់ៗឬដំណើរការកូដពីចម្ងាយដើម្បីគ្រប់គ្រងប្រព័ន្ធដែលរងគ្រោះ។
៤. អនុសាសន៍ណែនាំ
អ្នកប្រើប្រាស់ផលិតផលប៉ះពាល់គួរអាប់ដេតកម្មវិធីទៅកាន់កំណែថ្មីបំផុតជាបន្ទាន់។ ដើម្បីអាប់ដេតកម្មវិធីដោយខ្លួនឯង អ្នកប្រើប្រាស់អាចជ្រើសយកម៉ីនុយ Setting បន្ទាប់មកជ្រើសយកពាក្យ Software Update ។ កម្មវិធីប៉ះពាល់ក៏អាចអាប់ដេតដោយស្វ័យប្រវត្តិនៅពេលមានកំណែថ្មីត្រូវបានផ្សព្វផ្សាយ (ប្រសិនបើក្នុងកម្មវិធីមានកំណត់មុខងារអាប់ដេតដោយស្វ័យប្រវត្តិ)។
កំណែថ្មីនៃផលិតផលប៉ះពាល់ដែលអ្នកប្រើប្រាស់អាចអាប់ដេតទៅមានដូចខាងក្រោម៖
- iOS 17.0.0 និង 17.0.0 អាចធ្វើការអាប់ដេតទៅកំណែ iOS 17.0.1 និង 17.0.1 នៅលើឧបករណ៍ iPhone, iPad Pro 12.9-inchជំនាន់2, iPad Pro 10.5-inch, iPad Pro 11-inch ជំនាន់1 និងជំនាន់ចុងក្រោយ, iPad ជំនាន់6 និងជំនាន់ចុងក្រោយ, iPad mini ជំនាន់5 និងជំនាន់ចុងក្រោយ,
- iOS 16.6.1 និង iPadOS 16.6.1 អាចធ្វើការអាប់ដេតទៅកំណែ iOS 7 and iPadOS 16.7 នៅលើឧបករណ៍ iPhone 8 និងជំនាន់ចុងក្រោយ, iPad Pro (គ្រប់ម៉ូដែល), iPad Air ជំនាន់3 និងជំនាន់ចុងក្រោយ, iPad ជំនាន់5 និងជំនាន់ចុងក្រោយ, និង iPad mini ជំនាន់5 និងជំនាន់ចុងក្រោយ
- watchOS 0 អាចធ្វើការអាប់ដេតទៅកំណែ watchOS 10.0.1 នៅលើឧបករណ៍ Apple Watch Series 4 និងជំនាន់ចុងក្រោយ
- watchOS 6.2 អាចធ្វើការអាប់ដេតទៅកំណែ watchOS 9.6.3 នៅលើឧបករណ៍ Apple Watch Series 4និងជំនាន់ចុងក្រោយ
- Safari 6 អាចធ្វើការអាប់ដេតទៅកំណែ Safari 16.6.1 នៅលើឧបករណ៍ macOS Big Sur និង Monterey
- macOS Ventura 5 អាចធ្វើការអាប់ដេតទៅកំណែ macOS Ventura 13.6 នៅលើឧបករណ៍ macOS Ventura
- macOS Monterey 6 អាចធ្វើការអាប់ដេតទៅកំណែ macOS Monterey 12.7 បាននៅលើឧបករណ៍ macOS Monterey
៥. ឯកសារពាក់ព័ន្ធ
- – https://support.apple.com/en-us/HT213926
- – https://support.apple.com/en-us/HT213927
- – https://support.apple.com/en-us/HT213928
- – https://support.apple.com/en-us/HT213929
- – https://support.apple.com/en-us/HT213930
- – https://support.apple.com/en-us/HT213931
- – https://support.apple.com/en-us/HT213932