December 18, 2024

Language:

សិក្ខាសាលាបញ្រ្ចាបការយល់ដឹងអំពី “ហានិភ័យនៃអាជីវកម្មសម័យឌីជីថល”

រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ នៅសាលប្រជុំ (B) នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង​ (National University of Management) មានរៀបចំសិក្ខាសាលាមួយស្តីំអំពី ” Emerging Technologies and Risk in Modern Business World” ដោយមានការចូលរួមពីសំណាក់ព្រឹទ្ធបុរស ព្រឹទ្ធបុរសរង សាស្ត្រាចារ្យ លោកគ្រូ-អ្នកគ្រូ និងនិស្សិតនៃមហាវិទ្យាល័យព័ត៌មានវិទ្យាប្រមាណជា ១២០នាក់។

លោក អ៊ូ ផាន់ណារិទ្ធ ប្រធាននាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាននៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានធ្វើបទបង្ហាញស្តីអំពី “ហានិភ័យតាមប្រព័ន្ធអ៊ិនធឺណិតសម្រាប់អាជីវកម្មទំនើបបច្ចុប្បន្ន – Cyber Risk in Modern Business World”។ បទបង្ហាញនេះគឺចង់បង្ហាញអំពីហានិភ័យនានាដែលអាចកើតមានឡើងក្នុងយុគ្គសម័យអ៊ិនធឺណិត ដែលទាមទារឲ្យមានការយកចិត្តទុកដាក់​ពីអ្នកពាក់ព័ន្ធ៕

***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.