December 18, 2024

Language:

CamSA12-19: ក្រុមហ៊ុនម៉ៃក្រូសូហ្វចេញនូវ Patch សម្រាប់ជួសជុលកំហុសឆ្គងក្នុង IE

១. ព័ត៌មានទូទៅ

ក្រុមហ៊ុនម៉ៃក្រូសូហ្វបានចេញផ្សាយនូវប្រតិបត្រសន្តិសុខលេខ MS12-063 ដើម្បីធ្វើការជុសជុលនូវកំហុសឆ្គងដែលមាននៅក្នុង Internet Explorer ជំនាន់ទី 7.x, 8.x និង 9.x ហើយដែលត្រូវបានរីករាលដាលយ៉ាងសកម្មកាលពីសប្តាហ៍កន្លងទៅនេះ។

កំហុសឆ្គងរបស់ Internet Explorer ទាំងនេះត្រូវបានបរិយាយនៅក្នុង CamCERT Security Alert (CamSA12-18)

២. ប្រព័ន្ធដែលទទួលរងគ្រោះ (Effected System)

– Microsoft Internet Explorer V.7.x
– Microsoft Internet Explorer V.8.x
– Microsoft Internet Explorer V.9.x

៣. ដំណោះស្រាយ (Solutions)

ក្រុមការងារ CamCERT សូមផ្តល់អនុសាសន៍ដល់អ្នកកំពុងប្រើប្រាស់ Internet Explorer ទាំងអស់ ដំណើរការចប្ចុប្បន្នកម្មវិនដូ (Windows Update) ជាបន្ទាន់ ដើម្បីធ្វើការ ជួសជុលនូវកំហុសឆ្គងទាំងនោះ។

៤. ឯកសារយោង (Reference)

– http://technet.microsoft.com/en-us/security/Bulletin/MS12-063

– http://www.camcert.gov.kh/?p=1299

– http://go.microsoft.com/fwlink/?LinkID=40747

៥. ព័ត៌មានទំនាក់ទំនង (Contact Information)

– សារអេឡិចត្រូនិច (Email): office@camcert.gov.kh

– ទូរស័ព្ទ: (855) 92 335 536 – (855) 16 888 209

[message_box title=”ការទទួលខុសត្រូវ៖” color=”yellow”]

រាល់ព័តមានដែលផ្តល់នៅទីនេះ គឺគ្រាន់តែជាការផ្តល់ដំណឹងប៉ុណ្ណោះ ដោយគ្មានការធានាអ្វីមួយឡើយ។

[/message_box]

***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.