December 22, 2024

Language:

CamSA17-08: ALERT! ការរីករាលនៃមេរោគចាប់ជំរិត​ Petya

ព័ត៌មានទូទៅនៃមេរោគចាប់ជំរិត Petya

កាលពីម្សិលមិញថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧​  ការិយាល័យឆ្លើយតបបញ្ហាបន្ទាន់នៃកុំព្យូទ័រ​ (CamCERT) នៃនាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានទទួលព័ត៌មានអំពីការរីករាលដាលជាសាកលនៃមេរោគចាប់ជំរិតមួយប្រភេទដែលត្រូវបានគេស្គាល់ថាឈ្មោះ Petya ។ Petya គឺជាមេរោគដែលមានលក្ខណៈគ្រោះថ្នាក់ខ្លំាងជាងមេរោគ WannaCry ទៅទៀត ដោយវានឹងធ្វើកូដនីយកម្ម​ (encrypted)  ទៅលើ​ Master File Tree (MFT) នៃ​ NTFS partitions  និងធ្វើការបញ្ចូលកម្មវិធីបញ្ជាន់ទៅលើ Master Boot Record (MBR) ដើម្បីធ្វើការបង្ហាញនូវសាររៀបរាប់អំពីការចាប់ជំរិត ដែលធ្វើឲ្យកុំព្យូទ័ររបស់អ្នកមិនអាចបើកដំណើរបានឡើយ​ ។  ជំនាន់ថ្មីនៃមេរោគ Petya នេះវាមាននូវមុខងារស្រដៀងគ្នាទៅនឹងមេរោគ​ WannyCry  ដែលវាយប្រហារទៅលើ​ SMB​។

មេរោគ​ Petya នេះ​រីករាលដាលតាមរយៈ​ SPAM Email ជាមួយនឹងឯកសារភ្ជាប់ជាប្រភេទ office document ។ នៅពេលដែលអ្នកប្រើប្រាស់បើកឯកសារដែលភ្ជាប់មកជាមួយនេះ វានឹងធ្វើការទាញយករួចដំណើរការមេរោគ​ Petya រួចចំលងខ្លួនវាទៅកាន់កុំព្យូទ័រដទៃទៀត។

ប្រព័ន្ធដែលប៉ៈពាល់

ខាងក្រោមនេះគឺជាប្រព័ន្ធប្រតិបត្តិការវីនដូរដែលកំពុងតែសង្ស័យថាអាចទទួលរងការវាយប្រហារ

•Windows 10
•Windows RT 8.1
•Windows 8.1
•Windows 7
•Windows XP
•Windows Vista
•Windows Server 2016
•Windows Server 2012 and Window Server 2012 R2
•Window Server 2008 and Windows Server 2008 R2

អនុសាសន៍ណែនាំ

CamCERT សូមធ្វើការណែនាំទៅដល់អ្នកប្រើប្រាស់ទាំងអស់ដែលកំពុងប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការខាងលើ ធ្វើការអាប់ដេតទៅកាន់ជំនាន់ចុងក្រោយបង្អស់។

អ្នកប្រើប្រាស់គួរតែធ្វើការអាប់ដេតកម្មវិធី Anti-virus ជាមួយនឹងមុខងារថ្មីចុងក្រោយ។

ធ្វើការថតចំលងទុក​ឯកសារទាំងអស់ (full backup) និងរក្សាទុកវានៅដាច់ដោយឡែក Offline ក្នុងករណីដែលត្រូវការទាញវាយកមកវិញបន្ទាប់ពីការវាយប្រហារ។

ឯកសារយោងៈ

http://www.bbc.com/news/technology-40416611

http://www.telegraph.co.uk/news/2017/06/27/ukraine-hit-massive-cyber-attack1/

***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.