November 21, 2024

Language:

CamSA18-42: ចំនុចខ្សោយធ្ងន់ធ្ងរបំផុតចំនួន ១៣ របស់ផលិតផល Microsoft ប្រចាំខែវិច្ចិកា ២០១៨

១.ព័ត៌មានទូទៅ

ក្រុមហ៊ុនម៉ៃក្រូសូហ្វបានធ្វើការចេញផ្សាយនូវបញ្ជីចំនុចខ្សោយចំនួន៦២ ដែលមានផលប៉ៈពាល់ទៅដល់ផលិតផលរបស់ខ្លួន ដែលក្នុងចំនោមនោះមាន ១៣ចំនុចត្រូវបានចាត់ទុកថាមានលក្ខណៈធ្ងន់ធ្ងរបំផុត។

ការវាយលុកដោយជោគជ័យទៅលើចំនុចខ្សោយធ្ងន់ធ្ងរទាំង១៣នេះ អាចអនុញ្ញាតឲ្យមានការដំណើរការកូដពីចំងាយ (remote code) ដោយហេគឃ័រ។ ចំនុចខ្សោយទាំង១៣នោះ មានដូចតទៅៈ

  • CVE-2018-8476: ចំនុចខ្សោយនេះកើតមាននៅពេលដែល TFTP Server ធ្វើការជាមួយនឹង objects ក្នុងអង្គចងចាំ។ ចំនុចខ្សោយមួយនេះអាចអនុញ្ញាតឲ្យមានការវាយលុកទៅលើអង្គចងចាំ ដែលអាចដំណើរការកូដនានានៅលើប្រព័ន្ធរងគ្រោះ។ ការវាយប្រហារលើចំនុចខ្សោយនេះ ដោយអ្នកវាយប្រហារផ្ញើរសំណើដែលផ្ទុកនូវកូដទៅកាន់ប្រព័ន្ធ ដែលធ្វើឱ្យប្រព័ន្ធប្រតិបត្តិការដំណើរការនូវកូដដែលភ្ជាប់មកជាមួយសំណើនោះ
  • CVE-2018-8541, CVE-2018-8542, CVE-2018-8543, CVE-2018-8551, CVE-2018-8555, CVE-2018-8556, CVE-2018-8557 និង CVE-2018-8558: ចំនុចខ្សោយនេះកើតមាននៅពេលដែល ChakraCore scripting engine ធ្វើការជាមួយនឹង objects ក្នុងអង្គចងចាំនៅក្នុង Microsoft Edge។ ចំនុចខ្សោយមួយនេះអាចអនុញ្ញាតឲ្យមានការវាយលុកទៅលើអង្គចងចាំ ដែលអាចដំណើរការកូដនានាក្នុងនាមជាអ្នកប្រើប្រាស់
  • CVE-2018-8544: ចំនុចខ្សោយនេះកើតមាននៅពេលដែល VBScript engine ធ្វើការជាមួយនឹង objects ក្នុងអង្គចងចាំ។ ចំនុចខ្សោយមួយនេះអាចអនុញ្ញាតឲ្យមានការវាយលុកទៅលើអង្គចងចាំ ដែលអាចដំណើរការកូដនានាក្នុងនាមជាអ្នកប្រើប្រាស់
  • CVE-2018-8567: ចំនុចនេះកើតមាននៅពេលដែល Microsoft Edge មិនបានធ្វើការប្រើប្រាស់ cross-domain policies ឱ្យបានត្រឹមត្រូវ។ ចំនុចខ្សោយនេះអាចបណ្តាលឲ្យមានការប៉ៈពាល់ទៅលើ domain ហើយអ្នកវាយប្រហារអាចធ្វើការអាក់សេសទៅកាន់ព័ត៌មានពី domain មួយទៅ domain មួយផ្សេងទៀតបាន
  • CVE-2018-8570: ចំនុចខ្សោយនេះកើតមានឡើងនៅពេលដែល Internet Explorer ធ្វើការអាក់សេសដោយមិនត្រឹមត្រូវទៅលើ objects ក្នុងអង្គចងចាំ។ ចំនុចខ្សោយនេះអាចបណ្តាលឲ្យមានការប៉ៈពាល់ទៅលើ Memory ហើយអ្នកវាយប្រហារអាចធ្វើការដំណើរកូដនានាក្នុងនាមជាអ្នកប្រើប្រាស់

សម្រាប់បញ្ជីលំអិតនៃចំនុចខ្សោយទាំង៦២ ដែលបញ្ចេញដោយម៉ៃក្រូសូហ្វសូមចូលទៅកាន់

https://portal.msrc.microsoft.com/en-us/security-guidance

២.ផលិតផលម៉ៃក្រូសូហ្វដែលរងផលប៉ៈពាល់

  • Internet Explorer
  • Microsoft Edge
  • Microsoft Windows
  • Microsoft Office and Microsoft Office Services and Web Apps
  • ChakraCore
  • .NET Core
  • Skype for Business
  • Azure App Service on Azure Stack
  • Team Foundation Server
  • Microsoft Dynamics 365 (on-premises) version 8
  • PowerShell Core
  • Microsoft.PowerShell.Archive 1.2.2.0

៣.ផលវិបាក

ការវាយប្រហារដោយជោគជ័យទៅលើចំនុចខ្សោយទាំងនោះ អាចអនុញ្ញាតឲ្យអ្នកវាយប្រហារធ្វើការដំណើរការនូវកូដនានាពីចម្ងាយ ហើយធ្វើការគ្រប់គ្រងទៅលើម៉ាស៊ីនទាំងនោះដើម្បីធ្វើសកម្មភាពមិនអនុញ្ញាតនានា ដោយរួមមានការតំឡើងកម្មវិធី បង្កើតនូវគណនីអភិបាលផ្សេងទៀត និងការបើក ផ្លាស់ប្តូរ ឬលប់ទិន្នន័យនានា។

៤.អនុសាសន៍ណែនាំ

អ្នកប្រើប្រាស់ និងអភិបាលគ្រប់គ្រងប្រព័ន្ធត្រូវតែធ្វើការអាប់ដេតជាបន្ទាន់។

៥.ព័ត៌មានលំអិតពាក់ព័ន្ធ

https://portal.msrc.microsoft.com/en-us/security-guidance

– https://www.symantec.com/blogs/threat-intelligence/microsoft-patch-tuesday-november-2018

– http://www.jpcert.or.jp/english/at/2018/at180046.html

***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.