November 19, 2024

Language:

CamSA19-15: ចំនុចខ្សោយធ្ងន់ធ្ងរបំផុតក្នុង Android ដែលអាចអនុញ្ញាតឲ្យមានការដំណើរការកូដពីចំងាយ (Remote Code Execution)

១. ព័ត៌មានទូទៅ

នាពេលថ្មីៗនេះ ក្រុមហ៊ុន Google បានបញ្ចេញការអាប់ដេតសន្តិសុខទៅលើផលិតផល Android របស់ខ្លួនក្នុងខែមេសា ២០១៩ ដើម្បីជួសជុលទៅលើភាពងាយរងគ្រោះ (ចំនុចខ្សោយ) ជាច្រើនដែលមាននៅក្នុង Android Open Source Project (AOSP)។

ចំនុចខ្សោយធ្ងន់ធ្ងរបំផុត​ (critical) ចំនួនពីរ ដែលមានលេខសំគាល់ CVE-2019-2027 និង​ CVE-2019-2028 ដែលមាននៅលើ Gogole Media framework (មុខងារសម្រាប់ធ្វើការគ្រប់គ្រងទៅលើ media content) និង Application Programming Interface (ធ្វើការងារជាមួយនឹង multimedia hardware)។ ចំនុចខ្សោយទាំងពីរនេះ អាចអនុញ្ញាតឱ្យអ្នកវាយប្រហារបង្កើតនូវឯកសារមានមេរោគ ដែលអាចទាញយកនូវសិទ្ធិគ្រប់គ្រងទៅលើឧបករណ៍នោះបាននៅពេលដែលឯកសារនោះត្រូវបានដំណើរការ។

២.ជំនាន់ដែលរងផលប៉ៈពាល់

ឧបករណ៍ទាំងឡាយណាដែលដំណើរការ Android ជំនាន់ទី 7.0 ឡើងទៅ

៣. ផលវិបាក

ការវាយលុកដោយជោគជ័យនឹងអាចអនុញ្ញាតឱ្យអ្នកវាយប្រហារ ដំណើរការនូវកូដពីចំងាយនៅលើឧបករណ៍រងគ្រោះ ដែលអាចឲ្យអ្នកវាយប្រហារធ្វើការគ្រប់គ្រងទាំងស្រុងទៅលើឧបករណ៍នោះ។

៤. អនុសាសន៍ណែនាំ

អ្នកប្រើប្រាស់ត្រូវបើកនូវមុខងារអាប់ដេតដោយស្វ័យប្រវត្តិ (automatic update) ឬក៏ធ្វើការអាប់ដេតទៅកាន់ជំនាន់ចុងក្រោយបង្អស់ទៅតាមផលិតផលនៃក្រុមហ៊ុននីមួយៗដែលប្រើប្រាស់ Android។

៥.​ ឯកសារពាក់ព័ន្ធ

https://source.android.com/security/bulletin/2019-04-01.html

 

***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.