December 20, 2024

Language:

CamSA19-16: កំហុសឆ្គងដែលនាំឱ្យមានការទាញយកសិទ្ធិដំណើរការកូដពីចំងាយនៅក្នុង Apache Web Server

១. ព័ត៌មានទូទៅ

អ្នកស្រាវជ្រាវសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានបានរកឃើញនូវចំណុចខ្សោយធ្ងន់ធ្ងរ (CVE-2019-0211) នៅក្នុង​ Apache Web Server ដែលអាចឲ្យមានការទាញយកសិទ្ធិពីសំណាក់អ្នកវាយប្រហារពីចំងាយ ។

២. ជំនាន់ដែលរងផលប៉ៈពាល់

Apache HTTP Server ជំនាន់ 2.4.17 – 2.4.38

សម្រាប់អ្នកប្រើប្រាស់មិនមែនក្រៅពីប្រព័ន្ធប្រតិបត្តិការ Unix (linux) គឺមិនមានផលប៉ៈពាល់នោះទេ។

៣. ផលវិបាក

អ្នកវាយប្រហារអាចធ្វើការវាយប្រហារពីចំងាយ ហើយអាចដំណើរការកូដនានាជាមួយនឹងសិទ្ធិអនុញ្ញាតផងដែរ​ (ដូចជា​ root)។

៤. ការណែនាំ

អភិបាលគ្រប់គ្រងទៅលើ Apache HTTP servers ជាមួយនឹងប្រព័ន្ធប្រតិបត្តិការ Unix, Linux គួរតែធ្វើការ upgrade ទៅកាន់ជំនាន់ចុងក្រោយ V 2.4.39 ឬក្រោយនេះ។

៥​. ឯកសារពាក់ព័ន្ធ

https://httpd.apache.org/security/vulnerabilities_24.html#CVE-2019-0211

***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.