December 20, 2024

Language:

CamSA19-20: ប្រុងប្រយ័ត្នចំពោះចំណុចខ្សោយធ្ងន់ធ្ងរបំផុតនៅក្នុង Drupal ( SA-CORE-2019-005 និង  SA-CORE-2019-006)

Drupal បានចេញសេចក្តីប្រកាសថា ខ្លួននឹងបញ្ចេញនូវការអាប់ដេតសន្តិសុខដ៏សំខាន់ចំពោះ Drupal 7.66, 8.6.15 និង 8.5.15 នាថ្ងៃទី១៧ ខែមេសា  ឆ្នាំ២០១៩  អភិបាលគ្រប់គ្រងវេបសាយទាំងអស់ត្រូវធ្វើការអាប់ដេតទៅកាន់ជំនាន់ចុងក្រោយបង្អស់នៅ ពេលខាងមុខនេះ។

១. ព័ត៌មានទូទៅ 

Drupal គឺជាកម្មវិធីមានទម្រង់ជា Content Management System (CMS) ដែលត្រូវបានប្រើប្រាស់ជាទូទៅដោយអង្គភាពជាច្រើន នៅកម្ពុជា ដ៏ដូចជានៅជំុវិញពិភពលោក ក្នុងការបង្កើតវេបសាយ។ មានវេបសាយប្រមាណជា ១លាន (ជំុវិញពិភពលោក) ដែល កំពុងប្រើប្រាស់ Drupal ដោយរួមមាននូវវេបសាយល្បីៗមានដូចជា NBC, Fox, The Economist, Twitter និង Pinterest ជាដើម។

កាលពីថ្ងៃទី១៧ខែមេសា ឆ្នាំ២០១៩ ក្រុមហ៊ុន Drupal បានចេញសេចក្តីប្រកាសអំពីចំនុចខ្សោយធ្ងន់ធ្ងរដូចខាងក្រោម

1. SA-CORE-2019-005

CVE-2019-10909 សុពលភាពសារមិនត្រូវបានដំណើរការនៅក្នុងការប្រើប្រាស់ទំម្រុង Theme នៃម៉ាស៊ីនគំរូរបស់ PHP (PHP templating engine) ដូច្នេៈវាអាចអោយអ្នកវាយប្រហារធ្វើការបញ្ជូនស្គ្រីបឆ្លងតំបន់បាន (XSS)

CVE-2019-10910:សេវាកម្ម ID ដែលបានមកពីការបញ្ចូលរបស់អ្នកប្រើមិនត្រឹមត្រូវអាចបណ្តាលឱ្យមានការប្រតិបត្តិនៃកូដ បំពានណាមួយដែលនាំឱ្យប្រតិបត្តិកូដពីចម្ងាយ។

CVE-2019-10911: អ្នកវាយប្រហារអាចធ្វើការជួសជុលផ្នែកនៃពេលវេលាផុតកំណត់នៅក្នុងខូឃីមួយដែលត្រូវបានគេចាត់ ទុកថាជាផ្នែកនៃឈ្មោះ អ្នកប្រើ ឬផ្នែកនៃឈ្មោះអ្នកប្រើអាចចាត់ទុកជាផ្នែកនៃពេលវេលាដែលផុតកំណត់។ អ្នកវាយប្រហារអាចកែ ប្រែការចងចាំនៅ ក្នុងខូឃីនិង ផ្ទៀងផ្ទាត់ភាពត្រឹមត្រូវជាអ្នកប្រើប្រាស់ផ្សេង។ ការវាយប្រហារនេះអាចធ្វើទៅបានលុះត្រាតែមុខងារ Remember me ត្រូវបាន បើកហើយអ្នកប្រើពីរនាក់ធ្វើការចែករំលែកសញ្ញាសម្ងាត់ (password hashes) ឬហាសពាក្យសំងាត់ (eg UserInterface :: getPassword ()) គឺគ្មានសុពលភាពសម្រាប់អ្នកប្រើទាំងអស់ (ប្រសិនបើពាក្យសម្ងាត់ត្រូវបានធ្វើការត្រួតពិនិត្យ ដោយប្រព័ន្ធខាងក្រៅ, ឧទាហរណ៏ SSO) ។

2. SA-CORE-2019-006: jQuery Projet បានចេញផ្សាយកំណែ 3.4.0 ហើយវាជាផ្នែកមួយនៃការបង្ហាញពីចំនុចដែលងាយរងគ្រោះ ផ្នែកសុវត្ថិភាពដែលប៉ះពាល់ដល់កំណែមុនទាំងអស់។

២. ផលិតផលដែលប៉ៈពាល់

ចំនុចខ្សោយនេះប៉ៈពាល់ទៅដល់ Drupal core 8.5.X (End of Life), 7.x និង 8.x.

៣. ផលវិបាក

វេបសាយអាចត្រូវបានគ្រប់គ្រងឲ្យប្រែក្លាយទៅជា phishing វេបសាយ ឬបង្កប់មេរោគដែលអាចប៉ៈពាល់ទៅដល់អ្នកប្រើប្រាស់ ជាច្រើនជុំវិញពិភពលោក។ ទិន្នន័យសំខាន់ៗក៏អាចត្រូវបានលួច កែប្រែ និងលប់ដោយអ្នកវាយប្រហារផងដែរ។

៤. ការណែនាំ

Drupal បានបញ្ចេញនូវការអាប់ដេតជំនាន់ Drupal 7 និង 8 ។ សូមធ្វើការអាប់ដេតដូចខាងក្រោមៈ

សម្រាប់អ្នកប្រើប្រាស់ Drupal កំណែ​ 8.6 សូមធ្វើការអាប់ដេតទៅកាន់កំណែ​ 8.6.15

សម្រាប់អ្នកប្រើប្រាស់ Drupal កំណែ​ 8.5 សូមធ្វើការអាប់ដេតទៅកាន់កំណែ​ 8.5.15

សម្រាប់អ្នកប្រើប្រាស់ Drupal កំណែ​ 7 សូមធ្វើការអាប់ដេតទៅកាន់កំណែ​ 7.66.

បើសិនជាអ្នកប្រើប្រាស់ជំនាន់ 8.6, 8.5, 7 ឬមុននេះ សូមធ្វើការអាប់ដេតមកជំនាន់ចុងក្រោយថ្មីបំផុត ដោយសារតែជំនាន់នេះ មិនមានការគាំទ្រទៀតឡើយ។

៥. វេបសាយពាក់ព័ន្ធ

https://www.drupal.org/sa-core-2019-005

https://www.drupal.org/sa-core-2019-006

https://www.us-cert.gov/ncas/current-activity/2019/04/17/Drupal-Releases-Security-Updates

***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.