December 20, 2024

Language:

CamSA19-24: ចំនុចខ្សោយធ្ងន់ធ្ងរបំផុតចំនួន ២៣ របស់ផលិតផល Microsoft ប្រចាំខែឧសភា ២០១៩

១.ព័ត៌មានទូទៅ

ក្រុមហ៊ុនម៉ៃក្រូសូហ្វបានធ្វើការចេញផ្សាយនូវបញ្ជីចំនុចខ្សោយចំនួន ៧៩ ដែលមានផលប៉ៈពាល់ទៅដល់ផលិតផលរបស់ខ្លួន ដែលក្នុងចំនោមនោះមាន ២៣ ចំនុច ត្រូវបានចាត់ទុកថាមានលក្ខណៈធ្ងន់ធ្ងរបំផុត។

ការវាយលុកដោយជោគជ័យទៅលើចំនុចខ្សោយធ្ងន់ធ្ងរទាំង ២៣ នេះ អាចអនុញ្ញាតឲ្យមានការដំណើរការកូដពីចំងាយ (remote code) ដោយហេគឃ័រ។ ចំនុចខ្សោយទាំង ២៣ នោះ មានដូចតទៅៈ

  • ADV190012: ចំនុចខ្សោយមានក្នុងកម្មវិធី Adobe Flash Player  (APSB19-26)
  • CVE-2019-0708: ចនុចខ្សោយនេះកើតមាននៅពេលដែល គណនីប្រើប្រាស់ដែលមិនបាន log ចូលក្នុងប្រព័ន្ធ អាចភ្ជាប់ទៅប្រព័ន្ធជាគោលដៅ ដោយប្រើ RDP និងផ្ញើសំណើពិសេសក្នុងការវាយប្រហារ។ ការវាយប្រហារជោគជ័យទៅលើចំនុចខ្សោយនេះអាចអនុញ្ញាតឱ្យអ្នកវាយប្រហារដំណើរការកូដមេរោគនៅលើម៉ាស៊ីន Client បាន
  • CVE-2019-0725: ចនុចខ្សោយនេះកើតមាននៅពេលដែល មានកំហុសឆ្គងនៅលើអង្គចងចាំនៅក្នុងប្រព័ន្ធ DHCP របស់ម៉ាស៊ីនកូន (Client)  ពេលដែលអ្នកវាយប្រហារធ្វើសំណើពិសេស crafted DHPC ឆ្លើយតបទៅកាន់ម៉ាស៊ីន Client។ ការវាយប្រហារជោគជ័យទៅលើចំនុចខ្សោយនេះអាចអនុញ្ញាតឱ្យអ្នកវាយប្រហារដំណើរការកូដមេរោគនៅលើម៉ាស៊ីន Client បាន
  • CVE-2019-0884, CVE-2019-0911, CVE-2019-0918: ចំនុចខ្សោយនេះកើតមាននៅពេលដែល scripting engine ធ្វើការជាមួយនឹង objects ក្នុងអង្គចងចាំ Internet Explorer ។ចំនុចខ្សោយមួយនេះអាចអនុញ្ញាតឲ្យ មានការវាយលុកទៅលើអង្គចងចាំ ដែលអាចដំណើរការកូដនានាក្នុងនាមជាអ្នកបច្ចេកទេសព្រមទាំង អាចធ្វើការគ្រប់គ្រងនៅក្នុងកុំព្យូទ័រ
  • CVE-2019-0903: ចំនុចខ្សោយនេះកើតមាននៅពេលដែល Windows Graphics Device Interface (GDI) ធ្វើការជាមួយនឹង objects ក្នុងអង្គចងចាំ។ ចំនុចខ្សោយមួយនេះអាចអនុញ្ញាតឲ្យ មានការវាយលុកទៅលើអង្គចងចាំ ដែលអាចដំណើរការកូដនានាក្នុងនាមជាអ្នកប្រើប្រាស់
  • CVE-2019-0912, CVE-2019-0913, CVE-2019-0914, CVE-2019-0915, CVE-2019-0916, CVE-2019-0917, CVE-2019-0922, CVE-2019-0924, CVE-2019-0925, CVE-2019-0927, CVE-2019-0933, CVE-2019-0937: ចំនុចខ្សោយនេះកើតមាននៅពេលដែល Chakra scripting engine ធ្វើការជាមួយនឹង objects ក្នុងអង្គចងចាំ។ ចំនុចខ្សោយមួយនេះអាចអនុញ្ញាតឲ្យ មានការវាយលុកទៅលើអង្គចងចាំ ដែលអាចដំណើរការកូដនានាក្នុងនាមជាអ្នកប្រើប្រាស់
  • CVE-2019-0926: ចំនុចនេះកើតមាននៅពេលដែល Microsoft Edge ធ្វើការអាក់សេសដោយមិនត្រឹមត្រូវទៅលើ objects ក្នុងអង្គចងចាំ។ ចំនុចខ្សោយនេះអាចបណ្តាលឲ្យមានការប៉ៈពាល់ទៅលើ Memory ហើយអ្នកវាយប្រហារអាចធ្វើការដំណើរកូដនានាក្នុងនាមជាអ្នកប្រើប្រាស់
  • CVE-2019-0929: ចំនុចខ្សោយនេះកើតមានឡើងនៅពេលដែល Internet Explorer ធ្វើការ អាក់សេសដោយមិនត្រឹមត្រូវទៅលើ objects ក្នុងអង្គចងចាំ។ ចំនុចខ្សោយនេះអាចបណ្តាល ឲ្យមានការប៉ៈពាល់ទៅលើ Memory ហើយអ្នកវាយប្រហារអាចធ្វើការដំណើរកូដនានាក្នុង នាមជាអ្នកប្រើប្រាស់
  • CVE-2019-0940:ចំនុចខ្សោយនេះកើតមានឡើងនៅពេលដែល កម្មវិធីរុករក (browser) របស់ Microsoft ធ្វើការអាក់សេសលើ Objects ក្នុងអង្គចងចាំ។ ចំនុចខ្សោយនេះអាចបណ្តាល ឲ្យមានការប៉ៈពាល់ទៅលើ Memory ហើយអ្នកវាយប្រហារអាចធ្វើការដំណើរកូដនានាក្នុង នាមជាអ្នកប្រើប្រាស់ដូចជាការ ផ្លាស់ប្តូរ ឬលុបទិន្នន័យ  និងបង្កើតគណនីថ្មីដែលមានសិទ្ធជាអភិបាលជាដើម
  • CVE-2019-0953: ចំនុចខ្សោយនេះកើតមានឡើងនៅពេលដែល Microsoft Word មិនអាចគ្រង់គ្រង objects ក្នុងអង្គចងចាំបាន។ ចំនុចខ្សោយនេះអាចបណ្តាល ឲ្យមានការប៉ៈពាល់ទៅលើ Memory ហើយអ្នកវាយប្រហារអាចធ្វើការដំណើរកូដនានាក្នុង នាមជាអ្នកប្រើប្រាស់បច្ចុប្បន្ន

សម្រាប់បញ្ជីលំអិតនៃចំនុចខ្សោយទាំង ៧៩ ដែលបញ្ចេញដោយម៉ៃក្រូសូហ្វសូមចូលទៅកាន់:
https://portal.msrc.microsoft.com/en-us/security-guidance

២.ផលិតផលម៉ៃក្រូសូហ្វដែលរងផលប៉ៈពាល់

  • Adobe Flash Player
  • Microsoft Windows
  • Internet Explorer
  • Microsoft Edge
  • Microsoft Office and Microsoft Office Services and Web Apps
  • Team Foundation Server
  • Visual Studio
  • Azure DevOps Server
  • SQL Server
  • .NET Framework
  • .NET Core
  • ASP.NET Core
  • ChakraCore
  • Online Services
  • Azure
  • NuGet
  • Skype for Android

៣.ផលវិបាក

ការវាយប្រហារដោយជោគជ័យទៅលើចំនុចខ្សោយទាំងនោះ អាចអនុញ្ញាតឲ្យអ្នកវាយប្រហារធ្វើការដំណើរការនូវកូដនានាពីចម្ងាយ ហើយធ្វើការគ្រប់គ្រងទៅលើម៉ាស៊ីន​ទាំងនោះដើម្បីធ្វើសកម្មភាពមិនអនុញ្ញាតនានា ដោយរួមមានការតំឡើងកម្មវិធី បង្កើតនូវគណនីអភិបាលផ្សេងទៀត និងការបើក ផ្លាស់ប្តូរ ឬលប់ទិន្នន័យនានា។

៤.អនុសាសន៍ណែនាំ

អ្នកប្រើប្រាស់ និងអភិបាលគ្រប់គ្រងប្រព័ន្ធត្រូវតែធ្វើការអាប់ដេតជាបន្ទាន់។

៥.ព័ត៌មានលំអិតពាក់ព័ន្ធ

  • https://portal.msrc.microsoft.com/en-us/security-guidance/releasenotedetail/e5989c8b-7046-e911-a98e-000d3a33a34d
  • https://portal.msrc.microsoft.com/en-us/security-guidance
  • https://www.jpcert.or.jp/english/at/2019/at190023.html
***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.