December 20, 2024

Language:

CamSA19-26: ចំនុចខ្សោយធ្ងន់ធ្ងរមាននៅក្នុងផលិតផលមួយចំនួនរបស់ក្រុម Cisco

១. ព័ត៌មានទូទៅ

ក្រុមហ៊ុន Cisco បានចេញផ្សាយការជួសជុលទៅលើចំនុចខ្សោយមួយចំនួនដែលមាននៅក្នុងផលិតផល Cisco Prime Infrastructure (PI) និង Evolved Programmable Network (EPN) Manager ដែលគឺជាកម្មវិធីត្រូវបានប្រើប្រាស់ដើម្បីធ្វើការគ្រប់គ្រងទៅលើ wireless និង​ wired network infrastructure និង Ciso Webex ។

ចំនុចខ្សោយទាំងនោះ រួមមានដូចខាងក្រោម៖

CVE-2018-0222, CVE-2018-0268 និង CVE-2018-0271
Cisco PI and EPN ត្រូវបានជួសជុលទៅលើកំហុសឆ្គងមួយចំនួនដែលមានពិន្ទុខ្ពស់បំផុតនៃ Common Vulnerability Score System (CVSS) severity គឺ ១០/១០។ អ្នកវាយប្រហារអាចវាយលុកទៅលើចំនុខ្សោយទាំងនោះដោយការបញ្ជូន (upload) នូវឯកសារមានមេរោគទៅកាន់ administrative web interface។ ការវាយលុកដោយជោគជ័យនឹងអាចឱ្យអ្នកវាយប្រហារធ្វើការដំណើរការកូដជាមួយនឹងសិទ្ធិពេញលេញ (កម្រិតជា root-level) តែម្តង។

CVE-2019-1771, CVE-2019-1772 និង CVE-2019-1773
Cisco Webex Network Recording Player និង Cisco Webex Player សម្រាប់ Microsoft Windows ត្រូវបានជួសជុលកំហុសឆ្គងជាច្រើន។ អ្នកវាយប្រហារអាចវាយលុកទៅលើចំនុចខ្សោយទាំងនោះដោយការបញ្ជូនទៅឱ្យអ្នកប្រើប្រាស់នូវឯកសារ​ (file) Advanced Recording Format (ARF) ឬ WebEx Recording Format (WRF) ដើម្បីបញ្ឆោតអ្នកប្រើឱ្យចុចបើកឯកសារទាំងនោះ ដែលនឹងអនុញ្ញាតឱ្យអ្នកវាយប្រហារធ្វើការដំណើការកូដមេរោគពីចំងាយនៅលើប្រព័ន្ធនោះ។ លេខ CVE ត្រូវបានវាយតម្លៃថាមានកម្រិតខ្ពស់ព្រោះវាតម្រូវឱ្យមានអន្តរកម្ម (interaction) ពីអ្នកប្រើ។

២. ផលិតផលដែលរងផលប៉ៈពាល់

  • Cisco Prime Infrastructure before 3.4.1, 3.5, and 3.6
  • Evolved Programmable Network Manager before 3.0.1
  • Cisco Webex Business Suite sites — All Webex Network Recording Player and Webex Player versions before Version WBS39.2.205
  • Cisco Webex Meetings Online — All Webex Network Recording Player and Webex Player versions before Version 1.3.42
  • Cisco Webex Meetings Server — All Webex Network Recording Player versions before Version 2.8MR3 SecurityPatch2, 3.0MR2 SecurityPatch2 or 4.0

៣. ផលវិបាក

ការវាយលុកដោយជោគជ័យទៅលើកំហុសឆ្គងទាំងនោះនឹងអាចអនុញ្ញាតឱ្យអ្នកវាយប្រហារធ្វើការគ្រប់គ្រងពេញលេញទាំងស្រុងទៅលើប្រព័ន្ធរបស់អ្នកប្រើប្រាស់ ហើយដំណើរការសកម្មភាពផ្សេងៗ ដូចជាការតំឡើង ឬកែប្រែកម្មវិធីកុំព្យូទ័រ ការបើកមើល ផ្លាស់ប្តូរ ឬលប់ទិន្នន័យ ឬក៏ការបង្កើតគណនីថ្មីនៅលើប្រព័ន្ធជាមួយនឹងពេញលេញជាដើម។

៤. សម្រាប់ព័ត៌មានបន្ថែម

អ្នកប្រើប្រាស់ និងអភិបាលគ្រប់គ្រងត្រូវបានណែនាំឱ្យធ្វើការដោតឡូត​ (download) និងតំឡើងនូវការអាប់ដេតសន្តិសុខជាបន្ទាន់។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់វេបសាយដូចខាងក្រោម៖

***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.