December 20, 2024

Language:

CamSA19-32: The Internet Systems Consortium (ISC) បញ្ចេញការអាត់ដេតសន្តិសុខលើកម្មវិធី BIND ខែមិថុនា ឆ្នាំ២០១៩

១.ព័ត៌មានទូទៅ

ភ្នាក់ងារ Internet Systems Consortium (ISC) បានធ្វើការចេញផ្សាយការអាត់ដេតសន្តិសុខនៅលើកម្មវិធី BIND ដែលជាកម្មវិធី ដែលពេញនិយមមួយសម្រាប់ម៉ាស៊ីនកុំព្យូទ័រមេ DNS ការចេញផ្សាយចំនុចចំនួន ១ ដើម្បីជួសជុលកំហុសឆ្គង កម្រិតធ្ងន់ធ្ងរមធ្យម ដែលកើតមាន។ ចំនុចខ្សោយនេះអាចអនុញ្ញាតឱ្យអ្នកវាយប្រហារអាចបង្កឱ្យម៉ាស៊ីនមេមិនអាចផ្តល់សេវាបាន

២.ផលប៉ះពាល់

CVE-2019-6471: (កម្រិតធ្ងន់ធ្ងរមធ្យម): អ្នកវាយប្រហារអាចធ្វើឱ្យ resolver ដំណើរការនូវការទាមទារ (queries) ដែលម៉ាស៊ីនមេនឹងផ្តល់នូវចំលើយ (respond) ទៅតាមការទាមទារនោះ។ ក៏ប៉ុន្តែការឆ្លើយតបជាចំលើយនោះគឺក្នុងទម្រង់មួយមិនត្រឹមត្រូវ ដែលអាចបណ្តាលឱ្យមានការច្រានចោលការផ្តល់សេវាទៅម៉ាស៊ីនកូន។ ព័ត៌មានលម្អិតបន្ថែមសូមចូលទៅកាន់ https://kb.isc.org/docs/cve-2019-6471

កំណែកម្មវិធីដែលប៉ះពាល់

  • កម្មវិធី BIND កំណែ 9.11.0 ដល់ 9.11.7
  • កម្មវិធី BIND កំណែ 9.12.0 ដល់ 9.12.4-P1
  • កម្មវិធី BIND កំណែ 9.14.0 ដល់ 9.14.2
  • កម្មវិធី BIND កំណែ 9.13  និង ​BIND 9.15.0 ដែលស្ថិតក្នុងការអភិវឌ្ឍន៍ និង
  • កម្មវិធី BIND Supported Preview Edition កំណែ9.11.3-S1 ដល់ 9.11.7-S1

៣.ផលវិបាក

អ្នកវាយប្រហារអាចធ្វើការវាយលុកចូលទៅកាន់ចំនុចខ្សោយទាំងនោះ ដើម្បីដំណើរការកូដពីចំងាយ រួចធ្វើការគ្រប់គ្រងទៅលើប្រព័ន្ធ និងបង្ករជាការរំខានដល់ប្រព័ន្ធមិនឱ្យដំណើរការបាន។

៤.អនុសាសន៍

អ្នកប្រើប្រាស់ ក៏ដូចជាអភិបាលគ្រប់គ្រងប្រព័ន្ធត្រូវធ្វើការអាប់ដេតជាបន្ទាន់។

៥.ឯកសារពាក់ព័ន្ធ

 

***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.