December 19, 2024

Language:

CamSA19-47: ចំនុចខ្សោយធ្ងន់ធ្ងរបំផុតចំនួន ១៨ របស់ផលិតផល Microsoft ប្រចាំខែកញ្ញា ២០១៩

១.ព័ត៌មានទូទៅ

ក្រុមហ៊ុនម៉ៃក្រូសូហ្វបានធ្វើការចេញផ្សាយនូវបញ្ជីចំនុចខ្សោយចំនួន ៨០ ដែលមានផលប៉ៈពាល់ទៅដល់ផលិតផលរបស់ខ្លួន ដែលក្នុងចំនោមនោះមាន ១៨ ចំនុចត្រូវបានចាត់ទុកថាមានលក្ខណៈធ្ងន់ធ្ងរបំផុត។

ការវាយលុកដោយជោគជ័យទៅលើចំនុចខ្សោយធ្ងន់ធ្ងរទាំង១៨ នេះ អាចអនុញ្ញាតឲ្យមានការដំណើរការកូដពីចំងាយ (remote code) ដោយហេគឃ័រ។ ចំនុចខ្សោយទាំង ១៨ នោះ មានដូចតទៅៈ

  • ​ CVE​-2019​-0787, CVE​-2019​-0788,  CVE​-2019​-1290, CVE​-2019​-1291: ចំណុច​ខ្សោយ​នេះ​ អាច​ឱ្យ​អ្នក​វាយប្រហារ​ប្រតិបត្តិ​កូដ​ពី​ចម្ងាយ​ដែល​មាននៅ​ក្នុង  Windows Remote Desktop Client ​នៅពេលដែលអ្នកប្រើប្រាស់បានភ្ជាប់ជាមួយម៉ាស៊ីនមេ មានមេរោគ។ ការ​វាយលុក​ដោយ​ជោគជ័យ​ទៅលើ​ចំណុច​ខ្សោយ​នេះ​ គឺ​អាច​អនុញ្ញាត​ឱ្យ​អ្នក​វាយប្រហារ​ដំឡើង​កម្មវិធី​បាន​ អាច​បើក​មើល​ផ្លាស់​ប្តូរ​ ឬលុប​ទិន្នន័យ​ ឬបង្កើត​គណនី​ថ្មី​ជាមួយ​សិទ្ធិ​អ្នកប្រើ​ប្រាស់​ពេញលេញ
  • CVE-2019-1138, CVE-2019-1217, CVE-2019-1237, CVE-2019-1298, CVE-2019-1300 : ចំនុចខ្សោយនេះកើតមាននៅពេលដែល Chakra scripting engine ធ្វើការជាមួយនឹង objects ក្នុងអង្គចងចាំ Microsoft Edge។ ចំនុចខ្សោយមួយនេះអាចអនុញ្ញាតឲ្យ មានការវាយលុកទៅលើអង្គចងចាំ ដែលអាចដំណើរការកូដនានាក្នុងនាមជាអ្នកបច្ចេកទេសព្រមទាំង អាចធ្វើការគ្រប់គ្រងនៅក្នុងComputer ។
  • CVE-2019-1208, CVE-2019-1236: ចំនុចខ្សោយនេះកើតមាននៅពេលដែល VBScript engine ធ្វើការជាមួយនឹង objects ក្នុងអង្គចងចាំ ។ ចំនុចខ្សោយមួយនេះអាចអនុញ្ញាតឲ្យ មានការវាយលុកទៅលើអង្គចងចាំ ដែលអាចដំណើរការកូដនានាក្នុងនាមជាអ្នកបច្ចេកទេសព្រមទាំង អាចធ្វើការគ្រប់គ្រងនៅក្នុងComputer ។
  • CVE-2019-1221: ចំនុចខ្សោយនេះកើតមាននៅពេលដែល scripting engine ធ្វើការជាមួយនឹង objects ក្នុងអង្គចងចាំ Internet Explorer ។ចំនុចខ្សោយមួយនេះអាចអនុញ្ញាតឲ្យ មានការវាយលុកទៅលើអង្គចងចាំ ដែលអាចដំណើរការកូដនានាក្នុងនាមជាអ្នកបច្ចេកទេសព្រមទាំង អាចធ្វើការគ្រប់គ្រងនៅក្នុងComputer ។
  • CVE-2019-1257: ចំនុចខ្សោយនេះកើតមាននៅពេលដែលកម្មវិធី​ Microsoft SharePoint បរាជ័យក្នុង ការពិនិត្យមើលកូដនៃកញ្ចប់កម្មវិធី ។ ចំនុចខ្សោយមួយនេះអាចអនុញ្ញាតឲ្យអោយអ្នកវាយប្រហារអនុវត្តកូត ដើម្បីធ្វើការវាប្រហារកម្មវិធី SharePoint និងគណនីម៉ាស៊ីនមេបម្រើ SharePoint។
  • CVE​-2019​-1280​​: ចំណុច​ខ្សោយ​នេះ​ អាច​ឱ្យ​អ្នក​វាយប្រហារ​ប្រតិបត្តិ​កូដ​ពី​ចម្ងាយ​ដែល​មាននៅ​ក្នុង​ Microsoft​ Windows​ ដែល​អាច​អនុញ្ញាត​ឱ្យ​ប្រតិបត្តិ​កូដ​ពី​ចម្ងាយ​ប្រសិនបើ​ឯកសារ​ .LNK​ ត្រូវ​បាន​បើក​ដំណើរការ​។ ការ​វាយលុក​ដោយ​ជោគជ័យ​ទៅលើ​ចំណុច​ខ្សោយ​នេះ​ គឺ​អាច​អនុញ្ញាត​ឱ្យ​អ្នក​វាយប្រហារ​ដំឡើង​កម្មវិធី​បាន​ អាច​បើក​មើល​ផ្លាស់​ប្តូរ​ ឬលុប​ទិន្នន័យ​ ឬបង្កើត​គណនី​ថ្មី​ជាមួយ​សិទ្ធិ​អ្នកប្រើ​ប្រាស់​ពេញលេញ
  • CVE​-2019​-1295, CVE​-2019​-1296: ចំនុចខ្សោយនេះកើតមាននៅពេលដែលកម្មវិធី​ Microsoft SharePoint ដែល APIs មិនត្រូវបានការពារត្រឹមត្រូវពីការបញ្ចូលទិន្នន័យដែលមិនមានសុវត្ថិភាព។ ចំនុចខ្សោយមួយនេះអាចអនុញ្ញាតឲ្យអោយអ្នកវាយប្រហារអនុវត្តកូត ដើម្បីធ្វើការវាប្រហារកម្មវិធី SharePoint និងគណនីម៉ាស៊ីនមេបម្រើ SharePoint។
  • CVE​-2019​-1306: ចំនុចខ្សោយនេះកើតមាននៅពេលដែលកម្មវិធី Azure DevOps Server (ADO) និង Team Foundation Server (TFS) បរាជ័យក្នុងការបញ្ចូលព័ត៌មានត្រឹមត្រូវ។ ចំនុចខ្សោយមួយនេះអាចអនុញ្ញាតឲ្យអោយអ្នកវាយប្រហារអនុវត្តកូត ដើម្បីធ្វើការវាប្រហារលើម៉ាស៊ីនមេបម្រើ TFS ឬ ADO។

សម្រាប់បញ្ជីលំអិតនៃចំនុចខ្សោយទាំង៨០ ដែលបញ្ចេញដោយម៉ៃក្រូសូហ្វសូមចូលទៅកាន់:

https://portal.msrc.microsoft.com/en-us/security-guidance

២.ផលិតផលម៉ៃក្រូសូហ្វដែលរងផលប៉ៈពាល់

  • Microsoft Windows
  • Internet Explorer
  • Microsoft Edge (EdgeHTML-based)
  • ChakraCore
  • Microsoft Office and Microsoft Office Services and Web Apps
  • Adobe Flash Player
  • Microsoft Lync
  • Visual Studio
  • Microsoft Exchange Server
  • .NET Framework
  • Microsoft Yammer
  • .NET Core
  • NET
  • Team Foundation Server
  • Project Rome

៣.ផលវិបាក

ការវាយប្រហារដោយជោគជ័យទៅលើចំនុចខ្សោយទាំងនោះ អាចអនុញ្ញាតឲ្យអ្នកវាយប្រហារធ្វើការដំណើរការនូវកូដនានាពីចម្ងាយ ហើយធ្វើការគ្រប់គ្រងទៅលើម៉ាស៊ីនទាំងនោះដើម្បីធ្វើសកម្មភាពមិនអនុញ្ញាតនានា ដោយរួមមានការតំឡើងកម្មវិធី បង្កើតនូវគណនីអភិបាលផ្សេងទៀត និងការបើក ផ្លាស់ប្តូរ ឬលប់ទិន្នន័យនានា។

៤.អនុសាសន៍ណែនាំ

អ្នកប្រើប្រាស់ និងអភិបាលគ្រប់គ្រងប្រព័ន្ធត្រូវតែធ្វើការអាប់ដេតជាបន្ទាន់។

៥.ព័ត៌មានលំអិតពាក់ព័ន្ធ

 

***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.