November 18, 2024

Language:

CamSA19-51: ក្រុមហ៊ុន​​ Adobe ចេញផ្សាយ​ការអាប់ដេត​សុវត្ថិភាព​ប្រចាំខែតុលា ឆ្នាំ២០១៩

១. ព័ត៌មានទូរទៅ

នាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩​ ក្រុមហ៊ុន Adobe បាន​ធ្វើការ​ចេញផ្សាយ​នូវ​បញ្ជី​ចំនុច​ខ្សោយ​ចំនួន ​៨២ចំនុច​ ​មានផល​ប៉ៈ​ពាល់​ទៅដល់​ផលិតផល​របស់​ខ្លួន ​ដែល​ក្នុង​ចំ​នោម​នោះ​មាន​ ៤៥ចំនុច​ ត្រូវ​បាន​ចាត់ទុកថា​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​បំផុត​។ ការ​វាយលុក​ដោយ​ជោគជ័យ​ទៅលើ​ចំនុច​ខ្សោយ​ធ្ងន់ធ្ងរ​ទាំង ៤៥នេះ​ អាច​អនុញ្ញាត​ឱ្យ​មានការ​ដំណើរការ​កូដ​ពី​ចម្ងាយ​ (remote​ code​) ក្នុងសិទ្ធជាអ្នកប្រើប្រាស់​បច្ចុប្បន្ន (current user)​។

២. ផលិតផល​ដែលបានរងផលប៉ះពាល់

  • កម្មវិធី Adobe Acrobat and Reader
    • Acrobat DC និង​ Acrobat Reader DC កំណែ 2019.012.20040 និងមុននេះ
    • Acrobat 2017 និង Acrobat Reader 2017 កំណែ 2017.011.30148 និងមុននេះ
    • Acrobat 2015 និង Acrobat Reader 2015 កំណែ 2015.006.30503 និងមុននេះ
  • កម្មវិធី Adobe Experience Manager កំណែ 6.5, 6.4, 6.3, 6.2,  6.1, 6.0
  • កម្មវិធី Adobe Experience Manager Forms កំណែ 6.5, 6.4, 6.3
  • កម្មវិធី Adobe Download Manager កំណែ 2.0.0.363

៣. ការណែនាំ

ការិយាល័យ CamCERT សូមធ្វើការណែនាំដល់អ្នកប្រើប្រាស់ សូមធ្វើបច្ចុប្បន្នភាពកម្មវិធីដែលបានរងផលប៉ះពាល់ខាងលើ​ជាបន្ទាន់​ទៅកាន់កំណែចុងក្រោយបំផុត (Latest version) ។

សម្រាប់អ្នកប្រើប្រាស់

  • អាចធ្វើបច្ចុប្បន្នភាពកម្មវិធីដោយខ្លួនឯងដោយចុចទៅលើពាក្យ Menu  បន្ទាប់មកចុចលើពាក្យ Updates (Menu > Check for Updates)
  • បើកមុខងារអាប់ដេតដោយស្វ័យប្រវត្ត ដើម្បីឱ្យកម្មវធីធ្វើការអាប់នៅពេលមានកំណែថ្មី
  • អាចទាញយកកម្មវិធី Adobe Reader ពីអាសយដ្ឋាន https://get.adobe.com/reader/
  • អាចទាញយកកម្មវិធី Adobe Flash Player ពីអាសយដ្ឋាន​ http://get.adobe.com/flashplayer/

សម្រាប់អភិបាលគ្រប់គ្រង IT (អាចធ្វើដូចខាងក្រោម):

  • ទាញយកកម្មវិធីតាមតំណ ftp://ftp.adobe.com/pub/adobe/ ឬទាញយកកំណែជាក់លាក់មួយដែលបានចេញផ្សាយ ។
  • ធ្វើបច្ចុប្បន្នភាពតាមវិធីសាស្ត្រដែលអ្នកចូលចិត្តដូចជា AIP-GPO, Bootstrapper, SCUP / SCCM (window) ឬ MacOS, Apple Remote Desktop និង SSH។

៤. វេបសាយពាក់ព័ន្ធ

 

***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.