December 05, 2024

Language:

CamSA20-11: ចំណុចខ្សោយមាននៅក្នុងកម្មវិធី Adobe After Effects និង Media Encoder

១. ព័ត៌មានទូរទៅ

នាថ្ងៃទី១៩ខែកុម្ភៈ ឆ្នាំ២០២០ ក្រុមហ៊ុន Adobe បាន​ធ្វើការ​ចេញផ្សាយ​ការ​អាប់ដេត​សុវត្ថិភាព​ដើម្បី​ជួសជុល​លើ​ចំណុច​ខ្សោយ​កម្រិត​ធ្ងន់ធ្ងរ​បំផុតចំនួន ០២ ត្រូវបានគេកំណត់សម្គាល់ជាលេខ  APSB20-09 និង APSB20-10។ ចំនុចខ្សោយទាំងនេះអាច​អនុញ្ញាត​ឱ្យ​មានការ​ដំណើរការ​កូដ​ពី​ចម្ងាយ​ (remote​ code​)។

២. ផលិតផល​ដែលបានរងផលប៉ះពាល់

  • កម្មវិធី Adobe After Effects កំណែចាប់ពី 16.1.2 និងកំណែមុននេះ
  • កម្មវិធី Adobe Media Encoder កំណែចាប់ពី 14.0 និងកំណែមុននេះ

៣. ការណែនាំ

ការិយាល័យ CamCERT សូមធ្វើការណែនាំដល់អ្នកប្រើប្រាស់ សូមធ្វើបច្ចុប្បន្នភាពកម្មវិធីដែលបានរងផលប៉ះពាល់ខាងលើ​ជាបន្ទាន់​ទៅកាន់កំណែចុងក្រោយបំផុត (Latest version)  ទៅតាមប្រភេទផលិតផលដែលបានប្រើប្រាស់ដូចខាងក្រោម៖

  • កម្មវិធី Adobe After Effects សូមអាប់ដេតទៅកាន់កំណែ 17.0.3 សម្រាប់ប្រព័ន្ធប្រតិបត្តិការ Windows និង macOS
  • កម្មវិធី Adobe Media Encoder សូមអាប់ដេតទៅកាន់កំណែ 14.0.2 សម្រាប់ប្រព័ន្ធប្រតិបត្តិការ Windows និង macOS

៤. វេបសាយពាក់ព័ន្ធ

  • https://helpx.adobe.com/security.html
  • https://helpx.adobe.com/security/products/after_effects/apsb20-09.html
  • https://helpx.adobe.com/security/products/media-encoder/apsb20-10.html

 

 

***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.