១. ព័ត៌មានទូទៅ
ក្រុមហ៊ុន Google បានចេញសេចក្តីណែនាំសន្តិសុខអំពីការធ្វើបច្ចុប្បន្នភាពទៅលើភាពងាយរងគ្រោះ ដើម្បីជួសជុលបិទចន្លោះប្រហោង (ចំនុចខ្សោយ) មាននៅក្នុងកម្មវិធី Google Chrome មានកម្រិតធ្ងន់ធ្ងរខ្លាំង។
២. ផលិតផលដែលរងផលប៉ៈពាល់
កម្មវិធី Google Chrome ដែលមានកំណែទាបជាង 80.0.3987. 149 សម្រាប់ប្រព័ន្ធប្រតិបត្តិការ Window, Mac និង Linux។
៣. ផលវិបាក
ការវាយលុកជោគជ័យទៅលើចំណុចខ្សោយទាំងនេះ អាចមានលទ្ធភាពក្នុងការដំណើរការកូដពីចម្ងាយ (remotely execute) និងអាចគ្រប់គ្រងប្រព័ន្ធទាំងស្រុង។
៤.ការណែនាំ
ការិយាល័យ CamCERT សូមផ្តល់អនុសាសន៍ឱ្យអភិបាលគ្រប់គ្រងប្រព័ន្ធ និងអ្នកប្រើប្រាស់ទាំងអស់ធ្វើការអាប់ដេតជាបន្ទាន់តាមតែអាចធ្វើទៅបាន។
៥. វេបសាយពាក់ព័ន្ធ
- https://chromereleases.googleblog.com/2020/03/stable-channel-update-for-desktop_18.html
- https://www.us-cert.gov/ncas/current-activity/2020/03/19/google-releases-security-updates-chrome